ប៉ាឡេស្ទីន៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនលើសពី ១០,០០០នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b12-1

អន្តរជាតិ៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បាន និយាយថា ចាប់តាំងពីជម្លោះចុងក្រោយរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានកើនឡើងលើសពី ១០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Ashraf Al-Qudra អ្នកនាំពាក្យក្រសួងបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្គាហ្សាថា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១០,០២២ នាក់ ក្នុងនោះមានកុមារចំនួន ៤,១០៤ នាក់ និងស្ត្រីចំនួន ២,៦៤១ នាក់ ខណៈដែលចំនួនអ្នករងរបួសបានកើនឡើងដល់ ២៥,៤០៨ នាក់។ លោក Al-Qudra បាននិយាយថា ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានប្រព្រឹត្តការសម្លាប់សំខាន់ៗចំនួន ១៩ លើក ដែលបានឆក់យកជីវិតមនុស្ស ២៥២ នាក់។ នៅខាងអ៊ីស្រាអែល មនុស្សជាង ១,៤០០ នាក់បានបាត់បង់ជីវិត ដែលភាគច្រើនបំផុតគឺនៅក្នុងការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា៕

Comments

Related posts