សម្តេចធិបតី ណែនាំឱ្យអ្នកពាក់ព័ន្ធបន្តលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ១១ ២០២៣

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអ្នកពាក់ព័ន្ធបន្តលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីពន្លឿនអត្រាគ្របដណ្ដប់អនាម័យ និងការកាត់បន្ថយការ បន្ទោបង់ពាសវាល ពាសកាល។
នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ និងគំនិតផ្ដួចផ្ដើមសំខាន់ៗ ឱ្យក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការ មិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យស្ថានភាពអនាម័យជនបទកាន់តែប្រសើរឡើងបន្ថែមទៀត។
សម្តេចធិបតី បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវបន្តការចូលរួមឱ្យបានសកម្មថែមទៀតនិងគ្រប់រូបភាព ធ្វើយ៉ាងណាពន្លឿនអត្រាគ្របដណ្ដប់អនាម័យជនបទឱ្យមានភាពប្រសើរឡើង និងឈានទៅ សម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការ ការពារមាតុភូមិ ឆ្នាំ២០២៣- ២០២៨។ បន្ថែមពីនោះទៀត ត្រូវបន្តស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាវិស័យឯកជន ក្នុងការចូលរួមការងារលើកកម្ពស់អនាម័យជនបទ និង ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្ដប់អនាម័យជនបទឱ្យបានច្បាស់លាស់ និងទុកចិត្តបាន ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព នៃការងារលើកកម្ពស់អនាម័យជនបទ។
សម្តេចធិបតី បានបន្តទៀតថា ត្រូវបន្តជំរុញលើកទឹកចិត្ត និងគាំទ្រ ភូមិដែលមានអត្រាអនាម័យខ្ពស់ ឱ្យសម្រេចបានជា ភូមិដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និង ត្រូវបន្តការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម។
សម្តេចធិបតី បានបន្ថែមថា  ត្រូវបន្តលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូ នៅក្នុងសហគមន៍ តាមសាលារៀន និងស្ថាប័នសាធារណៈទាំងអស់ តាមរយៈការអប់រំ និងបង្កើតកន្លែងលាងសម្អាតដៃ និងត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងប្រតិបត្តិអនាម័យនៅពេលស្ត្រី និងកុមារីអាយុពេញវ័យមានរដូវ ដោយត្រូវមានយន្តការអប់រំក្នុងសហគមន៍ និងសាលារៀន ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថនៃការគ្រប់គ្រងអនាម័យពេលមានរដូវឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនោះ ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានសេវានិងគោលការណ៍ណែនាំផ្សេងៗ ក្នុងការគ្រប់គ្រងកាកសំណល់លាមក ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕photo_2023-11-11_09-06-19photo_2023-11-13_08-11-42photo_2023-11-13_08-11-41photo_2023-11-13_08-11-40photo_2023-11-13_08-11-40 (3)photo_2023-11-13_08-11-40 (2)

Comments

Related posts