សម្តេចធិបតីណែនាំរដ្ឋមន្ត្រីអប់រំ និងរដ្ឋមន្ត្រីការងារ គិតគូរតម្រង់ទិសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចាប់ពីថ្នាក់មធ្យមឡើងទៅ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៤ ១១ ២០២៣

IMG_20231114_143452_798

MC៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានណែនាំ រដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីក្រសួងការ ងារ គិតគូរតម្រង់ទិសកម្មវិធីបណ្តុះ បណ្តាល របស់រាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់  ដល់យុវជនចាប់ពីថ្នាក់មធ្យមឡើងទៅ ដើម្បីអាចទទួលបានឱកាសការងារដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដូច្នេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
សម្តេចធិបតីបានណែនាំ ដល់ទីភ្នាក់ងារជាតិមុខរបបការងារ នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវទទួលយកបញ្ជីឈ្មោះសិស្ស ដែលកំពុងបណ្តុះបណ្តាលទាំងអស់ បញ្ចូលទៅក្នុងបញ្ជីអ្នកស្វែងរកការងារធ្វើ និងធ្វើការតម្រង់ទិសដល់សិស្សឱ្យចេះសរសេរប្រវត្តិ រូប ពិសេសគឺ ការត្រៀមលក្ខណៈសម្ភាសន៍ទៅតាមជំនាញរបស់ខ្លួន។ ជាងនេះទៅទៀតគឺ  ត្រូវធ្វើការបណ្ដុះបណ្ដាលនៅតាមទីតាំងណាមួយដែលសមស្របឱ្យបានជាប្រចាំ នៅមុនពេលប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាល។  សម្តេចធិបតី បានស្នើឱ្យឯកឧត្តម អគ្គ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តម ហេង សួរ  រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយស្ថានប័នពាក់ព័ន្ធគោលនយោបាយ  ប្រជុំពិភាក្សា ដើម្បីធ្វើការតម្រង់ទិស នៅក្នុងកម្មវិធីណាមួយដែលសកម្មនិងអាចធ្វើទៅបាន។ សម្តេចធិបតីបានបន្ថែមថា មានប្រទេសជាច្រើន បានប្រើរូបមន្តខុសៗគ្នា នៅក្នុងការតម្រង់ទិសការសិក្សា ដូចជាការកំណត់ចំនួនមនុស្ស ឬក៏ការស្ម័គ្រចិត្តជាដើម ព្រោះនេះគឺជាកិច្ចការសំខាន់ ដែលក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវធ្វើ ដើម្បីឱ្យពូកគាត់មានការងារសមស្របជាមួយនឹងកម្រិតចំណេះដឹង។ សម្តេចធិបតីសង្ឃឹមថា ក្រសួង និងស្ថានប័នពាក់ព័ន្ធ រួមគ្នាត្រូវគិតគូរ អំពីការបង្វែរពីកម្រិតនៃចំណេះដឹងទូទៅ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាប់ពីថ្នាក់មធ្យមសិក្សាឡើងទៅ ដើម្បីឱ្យយុវជនមានចំណេះដឹងច្បាស់លាស់ ក្នុងការប្រកបការងារទៅថ្ងៃអនាគត។
 «អ៊ីចឹងទាំងអស់នេះ ខ្ញុំគិតថា គឺជាការគិតគូរខ្ពស់ ប៉ុន្តែទោះជាយ៉ាងណាយើងត្រូវតែមាន ការទាមទារមួយ។ ជាពិសេសការតម្រង់ទិស កុំចាំចប់វិទ្យាល័យ ព្រោះចប់វិទ្យាល័យហើយខ្លះ ចេញពីបាក់ឌុប ភ្លាម គឺចូលសាកលវិទ្យាល័យតែម្ដង។  អ៊ីចឹងការតម្រង់ទិសគឺយើងឃើញថា កន្លងមកក្រសួងអប់រំ និងក្រសួង ការងារក៏បានធ្វើរួចមកហើយ។ ប៉ុន្តែអ្វីដែលសំខាន់នោះទៀត គឺខ្ញុំចង់ឱ្យគិតបន្តិចទៀត ហើយផ្ដល់យោបល់ ឱ្យខ្ញុំនៅក្នុងការតម្រង់ទិស។ តើយើងត្រូវតម្រង់ទិសពីពេលណា ឬធ្វើឱ្យការធ្វើអ្វីខ្លះដើម្បីឱ្យកាន់តែសកម្មដើម្បីត្រងយកយុវជនរបស់យើង ព្រោះយុវជនមួយចំនួនបញ្ចប់ការរៀនត្រឹមថ្នាក់ទី៩ឬទី១២ ដូច្នេះបើចប់ទី១២ ក៏បានរៀនខ្លះដែរ៕»

Comments

Related posts