ស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី១៥ខែវិច្ឆិកាស្អែកនេះ

 

វិទ្យុជាតិកម្ពុជា

s3-35

s1-38

s2-35

s-20

s4-35

s5-23

s6-19

ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវនៅរសៀលថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុង ពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើន នៅមុនស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រ នឹងត្រូវបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី១៥ខែវិច្ឆិកាស្អែកនេះ ។
    តាមគម្រោងដែលបានគ្រោងទុក ស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់កោះនរា និងកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ 
    ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ មុន នឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផល ដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចម្រើនដល់អ្នកប្រើប្រាស់សមិទ្ធផលទាំងនោះ តែងប្រារព្វនូវពិធីនេះ។
   ស្ពានបេតុងខ្សែកាប តភ្ជាប់កោះនរានិងកោះពេជ្រគឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានកើតជារូបរាងឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំអនុវត្តផ្ទាល់ដោយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
  ស្ពាននេះ បានដើតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់ បន្ថយការកកស្ទះចរាចរលើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពានអាកាសក្បាលថ្នល់ចូលមកកណ្តាលក្រុង រួមទាំងបងប្អូនអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅ និងបានកាត់បន្ថយការកកស្ទះចរាចរមួយផ្នែកធំលើកំណាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដែលជាច្រក ចេញចូលរាជធានីភ្នំពេញផងដែរ។
   ស្ពានបេតុងខ្សែកាបកោះនរា.កោះពេជ្រ សាងសង់ដោយក្រុមហ៊ុន OCIC មានប្រវែង៨២៤ម៉ែត្រ,ទទឹង ២៤ម៉ែត្រកន្លះ,ចែកចេញជា៤គន្លងគឺ២គន្លងសំរាប់រថយន្ត,១គន្លងសំរាប់ម៉ូតូនិងមួយគន្លងទៀតសំរាប់អ្នកថ្មើជើងដែលបានបើកដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយចំណាយលើការ សាងសង់អស់ប្រមាណ៣៨លានដុល្លារ ៕

Comments

Related posts