នៅថ្ងៃពុធ ស្អែកនេះវិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖«គុណតម្លៃច្បាប់ក្រមង៉ុយក្នុងការអប់រំកូនចៅប្រុសស្រី»

IMG_20231114_202522_080

សូមគោរពជម្រាបជូនថា ដើម្បីស្វែងយល់ពីគុណតម្លៃ និងអត្ថន័យពាក្យប្រៀនប្រដៅរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុករហូតដល់បច្ចុប្បន្ននេះ នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«គុណតម្លៃច្បាប់ក្រមង៉ុយក្នុងការអប់រំកូនចៅប្រុសស្រី»។ តើអ្វីទៅជាគុណតម្លៃនៃពាក្យពេចន៍ច្បាប់ក្រមង៉ុយក្នុងការអប់រំទូន្មានជនានុជន? តើពាក្យប្រៀនប្រដៅរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុករហូតដល់បច្ចុប្បន្ននេះ ឆ្លុះបញ្ចាំងនិង ឆ្លើយតបនឹងសម័យទំនើបយ៉ាងដូចម្ដេចខ្លះ? ឯកឧត្ដមបណ្ឌិត កង ឱម សាស្ត្រាចារ្យវិទ្យាសាស្ត្រអប់រំ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកចំណេះដឹង ទស្សនៈអប់រំ  និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់របស់អស់លោកអ្នកជុំវិញប្រធាននេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨ 
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

Comments

Related posts