សម្តេចធិបតីហ៊ុន ម៉ាណែត ជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធានាការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនភ្ញៀវជាតិ និងអន្ដរជាតិក្នុងឱកាសព្រះ រាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ

 

 

  វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៥ ១១ ២០២៣

IMG_2046

 

  MC៖  សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា បានជំរុញឱ្យរដ្ឋ បាលរាជធានីភ្នំពេញ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និង របៀប រៀបរយឱ្យបានល្អ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក អំបុក និងសំពះព្រះខែ ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក៏ ដូចជាភ្ញៀវទេសចរអន្តរជាតិ មក លេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។

    សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងតំបន់អភិ វឌ្ឍន៍កោះនរា នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានី ភ្នំពេញ។ 

  សម្តេចធិបតីបានឱ្យដឹងថា ស្របពេលដែលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកកាន់តែខិតជិតចូលមក ដល់ សម្តេចសូមដាក់ចេញ នូវអនុសាសន៍មួយចំនួន ទាក់ទងទៅនឹងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ លើកិច្ចការអាទិភាពសំខាន់ៗមួយចំនួន រួមមាន ១ គណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិ ភាព និងសណ្ដាប់ធ្នាប់សាធារណៈ ពិសេសត្រូវគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ។ ជាងនេះទៅ ទៀត រដ្ឋបាលរាជធានីភ្នំពេញ ត្រូវដាក់ចេញនូវចំណាត់ការ ក្នុងការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ង បង្កឱ្យមានចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ជាពិសេសក្នុងអំឡុងពេលដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួល ស្វាគមន៍បងប្អូនប្រជាពល រដ្ឋពីគ្រប់មជ្ឈដ្ឋាន ដែលអញ្ជើញមកចូលរួមអបអរសាទរ ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុកនាពេលខាងមុខនេះ  ដោយត្រូវពង្រឹង ការយកចិត្តទុកដាក់ការពារសន្តិ សុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពល រដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបានសប្បាយរីក រាយនិងអធិកអធម។

«ក្រោយពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសិក្សាបន្ថែមអំពីការរៀបចំលំហូរចរាចរណ៍ ក្នុងទីក្រុងរណបកោះពេជ្រ ដើម្បីចៀសវាងការកកស្ទះនិងការបាត់ បង់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ នៅតាមតំបន់ការពារ រាជធានីភ្នំពេញ នៅតាមតំបន់កណ្តាលរាជធានីភ្នំពេញ ព្រមទាំងត្រូវបន្តរិះរកមធ្យោបាយនិងវិធាន ការសមស្របដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ។ ទីបី ក្នុងនោះ ត្រូវសិក្សាពង្រាយទីតាំងខ្សែរត់បន្ថែម ឆ្លងកាត់តំបន់អភិវឌ្ឍន៍កោះនរា និងទីក្រុងរណបកោះពេជ្រ ព្រមទាំងតំបន់អភិវឌ្ឍន៍ថ្មី ដើម្បីបង្កើនការទាក់ទាញ សម្រាប់អ្នកនិយមប្រើប្រាស់មធ្យោបាយរួម នឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។»

  ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា អាណត្តិទី៧ បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកនិងអធិក អធមជាទីបំផុត ហើយព្រះរាជពិធីបុណ្យនេះ ជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយភាពបំផុត ក្នុងចំណោមពិធីបុណ្យផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាព។ 

  គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបអកអំបុក និងសំពះព្រះខែ ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី ២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣៕

Comments

Related posts