ស្អែកនេះ កម្មវិធីសន្ទនាមតិ«ជំហានដំបូង»នៃវិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖«គេថា ជំងឺភ្នែកក្រហមច្រើនកើតនៅពេលទឹកឡើង!

សូមគោរពជម្រាបជូនថា ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋពី «ជំងឺភ្នែកក្រហម» នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០ នាទីថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជំហានដំបូង»នៃវិទ្យុជាតិកម្ពុជា AM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«គេថា ជំងឺភ្នែកក្រហមច្រើនកើតនៅពេលទឹកឡើង!»។  តើអ្វីទៅជា«ជំងឺភ្នែកក្រហម»? វាតែងកើតមានឡើងនៅពេលណា?  តើ«ជំងឺភ្នែកក្រហម»នេះមានផលវិបាក និងគួរមានវិធានការបង្ការ ព្យាបាលយ៉ាងដូចម្ដេច?
លោកសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់នានា របស់អស់លោកអ្នកជុំវិញប្រធាននេះ។ 
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»បានផងដែរ ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!photo_2023-11-16_18-28-44

Comments

Related posts