កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយគោល ការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿង ញៀន នៅក្នុងខេត្តមណ្ឌលគិរី

 

 

វិទ្យុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី

IMG_2135

IMG_2127

IMG_2136

IMG_2130

IMG_2128

IMG_2132

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្តមណ្ឌលគិរី ដោយមានចូលរួមពីសំណាក់លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី ប្រធានសាលាដំបូងខេត្ត  ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ‌‌‌លោកអភិបាលក្រុង/ស្រុក និងលោកមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ  អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតប ទៅនឹងសភាពការណ៍ និងលើក កម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុលោមតាមស្មារតី នៃកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទ:មុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិ សុខ និងការអភិវឌ្ឍន៍សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀននៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមដាក់ចេញគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមមាន៖ ទី១ ការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឲ្យកាន់តែទូលំទូលាយ ទី២ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការកែច្នៃផលិតគ្រឿង ញៀន (គ្រប់គ្រងរដ្ឋបាល ពិនិត្យទីតាំងងាយស្រួលកើតបទល្មើស រោងចក្រ សិប្បកម្ម ចម្ការដាច់ស្រ យាល) ទី៣ ខិតខំប្រឹងប្រែងលុប បំបាត់ការប្រើប្រាស់ ជួញដូរគ្រឿង ញៀន ដូចជា ក្លឹបកម្សាន្ត ខុនដូរ ខេធីវី ទី៤ ការងារបន្សាបព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿង ញៀន ទី៥ ការងារទប់ស្កាត់រំហូរគ្រឿងញៀន ទី៦ ការត្រួតពិនិត្យសារធាតុគីមីផ្សំ ដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារ ធាតុគីមីផ្សំឲ្យបានច្បាស់លាស់។

 

លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានសំដែងនូវការអបអរ សាទរ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការសហការ រៀបចំឲ្យមានកិច្ច ប្រជុំនេះឡើង ក្នុងគោលបំណង ដើម្បីធ្វើការជំរុញពង្រឹងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តឆន្ទៈប្តេជ្ញាចិត្តខ្ពស់ និងការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការកាត់បន្ថយ ឈានទៅលុបបំបាត់គ្រឿងញៀនពីប្រទេសកម្ពុជា ចូលរួមចំណែកក្នុងការស្តារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។ លោក អភិបាលរងខេត្ត ក៏បានសំណូមពរដល់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចជំនាញ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការអនុវត្តការងារឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់គ្រឿងញៀនពីប្រទេសកម្ពុជា៕

Comments

Related posts