ក្រសួងព័ត៌មាននិង អារ៉ាប៊ីសាអូឌីត គ្រោងនឹងចុះកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា

 

 

វិទ្យុជាតិកម្ពុជា: លោកស្រី ប៉ុង សុភាវី ១៦ វិច្ឆិកា ២០២៣

IMG_2154

IMG_2153

IMG_2152

 

MC ក្រសួងព័ត៌មានកម្ពុជា និង អារ៉ាប៊ីសាអូឌីត គ្រោងនឹងចុះកិច្ចព្រម ព្រៀងលើអនុស្សរណៈនៃការយោគ យល់គ្នា ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន និងផ្លាស់ប្តូរទស្សនៈ។

    កិច្ចសហប្រតិបត្តិការធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថ ភាព នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។

   ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន បានរៀបចំនូវការផ្សព្វផ្សាយព័ត៌មាន ជាភាសាអារ៉ាប់ តាំងតែពីឆ្នាំ ២០២២ ក្នុងគោលបំណងសំខាន់គឺឱ្យពិភពអារ៉ាប់ បានដឹងអំពីស្ថាន ភាពពិតប្រាកដនៃប្រទេសកម្ពុជា ហើយក៏បង្ហាញអំពីសក្ដានុពលរបស់កម្ពុជា ទាក់ទងជាមួយនឹងវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត រួមទាំងសាសនាផងដែរ។ ក្រសួងព័ត៌មាន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង Appក្រសួង បានផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃ ដោយបានបកប្រែពីភាសាខ្មែរ ទៅជាភាសាអារ៉ាប់ ដើម្បីអាចឱ្យប្រជាជនដែលចេះភាសាអារ៉ាប់ បានអាន ពិសេសទិសដៅសំខាន់ផ្សាយទៅពិភពនៃប្រទេសអារ៉ាប់ បានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា និងដឹងពីសក្តានុពលផ្សេងៗ ដើម្បីទាក់ ទាញអ្នកទេសចរ និងវិនិយោគិន មករកសុីនៅកម្ពុជា។ ក្នុងឱកាសនេះដែរ ក្រសួងព័ត៌មានកម្ពុជា ស្នើដល់ ឯកអគ្គរាជទូត ធ្វើការពិភាក្សាជាមួយក្រសួងព័ត៌មាន និង អារ៉ាប៊ីសាអូឌីត ដើម្បីពិនិត្យទៅលើលទ្ធភាពនៃការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិ បត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន និងផ្លាស់ប្តូរទស្សនៈកិច្ចទៅវិញទៅមក រវាងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ កម្ពុជា អារ៉ាប៊ីសាអូឌីត ។

   ឯកឧត្តម Mohammed Ismaeil A. Dahlwy បានសំដែងនូវការអបអរសាទរ ជូនពរចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់អាណត្តិទី ៧ នៃរាជរដ្ឋាភិ បាលកម្ពុជា ។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និង អារ៉ាប៊ីសាអូឌីតដែលបានពិភាក្សាគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត បានឯកភាពសម្រាប់កិច្ចសហការដ៏ល្អនេះ ព្រោះវាមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ។   ឯកឧត្តម Mohammed បានជម្រាបជូនពីគម្រោងបើកស្ថានទូត អារ៉ាប៊ីសាអូឌីត ប្រចាំនៅរាជភ្នំពេញ គ្រោងធ្វើនៅឆ្នាំក្រោយ ២០២៤ ដែលជាឱកាសដ៏ល្អក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ហើយតាមរយៈនេះ ឯកឧត្តម ឯកអគ្គរាជទូត បានឯកភាពចំពោះការផ្សព្វផ្សាយព័ត៌មាន គឺជាផ្នែកមួយក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិ បត្តិការ  និងការយល់គ្នារវាងប្រជាជន និងប្រជាជន។  ទាក់ទងទៅនឹងសំណើចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការក្នុងការផ្តាស់ប្តូរព័ត៌មាន នៃប្រទេសទាំងពីរ ឯកឧត្តម ឯកអគ្គរាជទូត នឹងយកសំណើនេះទៅជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អារ៉ាប៊ីសាអូឌីត ដើម្បីពិចារណា ហើយចាត់ តាំងជនបង្គោលសម្រាប់ពិនិត្យពិភាក្សាលើកិច្ចការងារទាំងអស់នេះ៕

Comments

Related posts