ទិន្នផលកៅស៊ូថៃធ្លាក់ចុះ ខណៈដែលថ្លៃដើមមានការកើនឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b7-29

b9-19

b8-24

អន្តរជាតិ៖ ទិន្នផលកៅស៊ូធម្មជាតិរបស់ប្រទេសថៃក្នុងឆ្នាំនេះ ទំនងជាធ្លាក់ចុះពី ៨ ទៅ ១០% ដល់កម្រិត ទាបបំផុត ចាប់តាំងពីឆ្នាំ២០២០ ដោយសារភ្លៀងធ្លាក់ខ្លាំង និងកម្រិតប្រាក់ចំណេញទាបខ្លាំង បណ្តាលឱ្យ មានការផ្អាកចៀរជ័រកៅស៊ូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីអ្នកគ្រប់គ្រងចម្ការមួយរូប ដែលមានម៉ាស៊ីន កែច្នៃកៅស៊ូធំមួយនៅប្រទេសថៃដោយបដិសេធមិនបញ្ចេញឈ្មោះថា "តម្លៃកៅស៊ូដើរមិនទាន់ការកើន ឡើងទៅលើការចំណាយទេ ដែលនាំឱ្យពិបាកចំណេញសម្រាប់កសិករ"។ ឧស្សាហកម្មកៅស៊ូស្ថិតក្នុងរដូវប្រមូលផលខ្ពស់បំផុតចាប់ពីខែកញ្ញាដល់ខែធ្នូ និងជារដូវនាំចេញ នៅពេល ដែល ក្រុមហ៊ុននានាទិញកៅស៊ូស្តុកទុក ដើម្បីរៀបចំសម្រាប់ការផ្គត់ផ្គង់នៅក្នុងឆមាសទីមួយ នៃឆ្នាំ នីមួយៗ។ បើយោងតាមលោកស្រី Farah Miller នាយកប្រតិបត្តិក្រុមហ៊ុន Helixtap Technologies ដែលជាក្រុមហ៊ុនទិន្នន័យមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបាននិយាយថា រោងចក្រកែច្នៃកៅស៊ូភាគច្រើន នៅក្នុងប្រទេសថៃកំពុងដំណើរការត្រឹមតែ ៣០-៤០% ប៉ុណ្ណោះ។ អ្នកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា "វាក៏មានបញ្ហារចនាសម្ព័ន្ធដែរ ដោយសារកសិករមួយចំនួន កំពុងផ្លាស់ប្តូរទៅដាំដំណាំផ្សេងទៀត ដែលផ្តល់ប្រាក់ចំណេញច្រើនជាងដូចជាដំណាំទុរេន និងដូងប្រេងជាដើម"៕

Comments

Related posts