ឥណ្ឌា នៅតែហាមឃាត់ការនាំចេញអង្ករដដែល រហូតដល់បោះឆ្នោតឆ្នាំក្រោយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a7-107

a5-112

a6-106

អន្តរជាតិ៖ ឥណ្ឌាជាប្រទេសនាំចេញអង្ករច្រើនជាងគេក្នុងពិភពលោក រំពឹងថានឹងរក្សាវិធានការទប់ស្កាត់ការនាំចេញ នៅដដែលរហូតដល់ឆ្នាំក្រោយ ដែលទំនងជារក្សាតម្លៃអង្ករ ឱ្យនៅកម្រិតខ្ពស់បំផុត គិតចាប់តាំងពីកើតមានវិបត្តិស្បៀង អាហារឆ្នាំ ២០០៨។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។ តម្លៃអង្ករទាប និងការស្តុកទុកអង្ករដ៏ច្រើនបានធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសនាំចេញធំជាងគេក្នុងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលថ្មីៗនេះមានចំនួនជិត ៤០% នៃចំនួនសរុប។ ប្រទេសអាហ្វ្រិកផ្សេងទៀត ដូចជាប្រទេសបេនីន និងសេណេហ្គាល់គឺជាអ្នកទិញធំៗក្នុងពិភពលោក។ លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌាដែលនឹងឈរឈ្មោះបោះឆ្នោត ឡើងវិញនៅឆ្នាំក្រោយបានរឹតបន្តឹងម្តងហើយម្តងទៀតលើការនាំចេញក្នុងគោលបំណងទប់ស្កាត់ការកើនឡើងតម្លៃក្នុងស្រុក និងការពារអ្នកប្រើប្រាស់ក្នុងប្រទេសឥណ្ឌា។ លោក B.V. Krishna Rao ប្រធានសមាគមអ្នកនាំចេញអង្ករឥណ្ឌា ដែលតំណាងឱ្យក្រុមហ៊ុននាំចេញរបស់ប្រទេសឥណ្ឌាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា រដ្ឋាភិបាលរបស់លោក ម៉ូឌី ចង់ធានាបាននូវកាផ្គត់ផ្គង់គ្រប់គ្រាន់ នៅក្នុងប្រទេស និងរក្សាតម្លៃមិនឱ្យកើនឡើង។ លោកថ្លែងថា រដ្ឋាភិបាលឥណ្ឌាទំនងជានឹងរក្សាការរឹតបន្តឹងការនាំចេញ រហូតដល់ការបោះឆ្នោតនៅឆ្នាំក្រោយ៕

Comments

Related posts