នាយករដ្ឋមន្ត្រីថៃ ព្រួយបារម្ភខ្លាំងអំពីកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុកនៅត្រីមាសទី៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-98

a9-90

អន្តរជាតិ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៅក្នុងត្រីមាសទី៣ ដោយសេដ្ឋកិច្ចរងផលប៉ះពាល់ ដោយសារការធ្លាក់ចុះពីការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ដោយដកស្រង់ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១,៥ ភាគរយនៅក្នុងត្រីមាសគិតចាប់ពីខែកក្កដាដល់ខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលទាបជាងការព្យាករណ៍២,៤ ភាគរយដោយក្រុមសេដ្ឋវិទូនៅក្នុងការស្ទង់មតិរបស់រ៉យទ័រ។ លោក សេដ្ឋា មានប្រសាសន៍ថា "យើងភ្ញាក់ផ្អើលចំពោះតួលេខ នេះ ប៉ុន្តែយើងនឹងបន្តធ្វើការងារឱ្យបានខ្លាំង ហើយលោករំពឹងទុកថានឹងមានកំណើនយ៉ាងហោចណាស់ ២ ភាគរយ"។ ក្រុមប្រឹក្សា NESDC ដែលជាទីភ្នាក់ងារផែនការរបស់រដ្ឋាភិបាលបានឱ្យដឹងទៀតថា កំណើនប្រចាំត្រីមាសនេះជាកំណើនទាបបំផុតក្នុងរយៈពេលបីត្រីមាសចុងក្រោយនេះ ខណៈដែលនៅត្រីមាសទី២ កើនឡើង ១,៨ ភាគរយ និង ២,៦ ភាគរយនៅក្នុងអំឡុងត្រីមាសទី១ ស្របពេលដែលការព្យាករណ៍ថានឹងមានកំណើនកាន់តែខ្លាំងនៅឆ្នាំក្រោយ៕

Comments

Related posts