ក្នុងរយៈពេល ១០ ខែនេះការនាំចេញត្រីធូណារបស់វៀតណាមមានចំនួន ៧០០ លានដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_2685

IMG_2687

IMG_2683

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ដោយដកស្រង់សម្តីរបស់សមាគម អ្នកនាំចេញនិងផលិតអាហារសមុទ្រវៀតណាមថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ ការនាំចេញត្រីធូណារបស់វៀតណាមមាន ៦៩៣ លានដុល្លារ ដែលធ្លាក់ចុះ ២២ ភាគរយ និងជាប់ចំណាត់ថ្នាក់ទីបីក្នុងចំណោមផលិតផលជលផល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ 
សហរដ្ឋអាមេរិក អ៊ីស្រាអែល ថៃ ជប៉ុន កាណាដា និងអាល្លឺម៉ង់ គឺជាអ្នកនាំចូលត្រីធូណាដ៏ធំបំផុតរបស់ វៀតណាម។ ការនាំចេញត្រីធូណារបស់វៀតណាមទៅកាន់ប្រទេសអ៊ីស្រាអែល ថៃ និងអាល្លឺម៉ង់ បានបង្ហាញពីការកើនឡើង ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា បានធ្លាក់ចុះ។ សមាគមបាននិយាយថា ប្រទេសប៉ូឡូញគឺជាទីផ្សារធំជាងគេទីប្រាំពីរ ពីការនាំចេញ ត្រីធូណា។សមាគមបានព្យាករណ៍ថា ការនាំចេញត្រីធូណាសរុបនឹងកើនឡើងយ៉ាងខ្លាំង នៅក្នុងខែ ចុងក្រោយ នៃឆ្នាំនេះ ដោយសារការថយចុះនៃសារពើភ័ណ្ឌនៅក្នុងទីផ្សារនាំចេញសំខាន់ៗ៕

Comments

Related posts