រយៈពេល៣ខែរបស់រាជរដ្ឋាភិបាលថ្មីទទួលជោគជ័យនៃនយោបាយការបរទេស

 

វិទ្យុជាតិកម្ពុជា៖ វ៉ែន សុវុទ្ធី ២២ ១១ ២៣ 

IMG_2701

IMG_2700

IMG_2702

MC: រយៈពេល៣ខែដំបូងនៃការចូលកាន់តំណែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានទទួលជោគជ័យនៃនយោបាយការបរទេស ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ ក្នុងគោលដៅពង្រឹងចំណងការទូតនិងកិច្ចសហប្រតិបត្តិការ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច។
ឯកឧត្តម តាន់  ហ្សង់ហ្វ្រង់ស្វ័រ  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ខែមកនេះ គោលនយោបាយការបរទេសរបស់កម្ពុជា គឺការរឹតចំណងខាងសេដ្ឋកិច្ចជាមួយដៃគូចាស់ និងថ្មី ជាការ ពង្រីក ទំនាក់ទំនងល្អខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មិនត្រឹមតែរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខិតប្រទេសកម្ពុជាជាមួយប្រទេសដៃគូ ឱ្យកាន់តែជិតស្និទ្ធខាងផ្នែកនយោបាយការទូតទៀតផងដែរ។
ថ្លែងក្នុងវេទិកាសារព័ត៌មាន ស្តីពី លទ្ធផលការងារក្នុងរយៈពេល៣ខែ របស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាទីស្តីការ គណៈរដ្ឋមន្ត្រី ឯកឧត្តម តាន់  ហ្សង់ហ្វ្រង់ស្វ័រ  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅអង្គការសហប្រជាជាតិដោយផ្តោតសំខាន់លើការអនុវត្តកម្មវិធី គោលនយោបាយការទូតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ គឺការចូលរួមចំណែកយ៉ាងសកម្មបន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក បើគ្មានសន្តិភាពទេ ពិភពលោកមួយនេះក៏គ្មានការអភិវឌ្ឍន៍ដែរ។
«កិច្ចការបរទេសរបស់សម្តេចធិបតីរយៈពេល៣ខែចុងក្រោយនេះផ្តោតខ្លាំងណាស់ទៅសារនយោបាយរបស់កម្ពុជានៅក្នុងពិភពលោកមួយដូចដឹងស្រាប់ហើយរាត្បាតដោយសង្រ្គាមដូចជាប្រទេសភូមា អ៊ុយក្រែន អ៊ីស្រាអែលនិងក្រុមហាម៉ាស សម្តេចធិបតីខិតខំប្រឹងប្រែងបន្ទរសំឡេងកម្ពុជា បន្ទរសំឡេង ប្រឆាំងនឹងសង្រ្គាមរបស់កម្ពុជា ក៏ប៉ុន្តែមានបទពិសោធន៍ធំណាស់មួយពាន់ជំពូកបង្កឡើងដោយសង្រ្គាម សម្តេចធិបតីបន្ទរសំឡេងដើម្បីប្រឆាំងនឹងអ្វីដែលហៅថាការគំរាមក្នុងការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនង អន្តរជាតិការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងរដ្ឋឯករាជ្យណាមួយ»។
ឯកឧត្តមបានបន្ថែមទៀតថា ក្នុងជំនួបរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំ បរទេសសុទ្ធតែជាឱកាសរបស់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ហើយថ្នាក់ ដឹកនាំបរទេសសុទ្ធតែបានឯកភាពក្នុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើច្រើនវិស័យដូចជា វិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អប់រំ ទេសចរណ៍និងជាពិសេសការតភ្ជាប់រវាងប្រជាជន និង ប្រជាន ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលជោគជ័យនៃវិស័យការទូតនៅឆាកអន្តរជាតិពិតប្រាកដមែន។
សូមជម្រាបថា គោលនយោបាយការបរទេសរបស់កម្ពុជា គឺបានកំណត់ក្នុងកម្មវិធីនយោបាយ៥ ឆ្នាំ (២០២៣-២០២៨) លើនយោបាយការបរទេស ដោយផ្តោតលើការរួមចំណែកកាន់តែសកម្ម ក្នុងកិច្ច ប្រឹងប្រែងក្នុងតំបន់ និងសកលលោកដើម្បីថែរក្សា និង ពង្រឹងសន្តិភាពស្ថិរភាព និងវិបុលភាព៕

Comments

Related posts