ស្រីលង្កាសម្រេចបាន ១,៨ ពាន់លានដុល្លារក្នុងការវិនិយោគសរុបត្រឹមខែវិច្ឆិកា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b5-9

b6-8

អន្តរជាតិ៖ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសស្រីលង្កា ហៅកាត់ថា BOI បាននិយាយនៅក្នុងសេចក្តី ប្រកាសព័ត៌មានចុងក្រោយរបស់ខ្លួនថា BOI បានសម្រេចការវិនិយោគចំនួន ១,៨ ពាន់លានដុល្លារ អាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ BOI បាននិយាយថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) មានចំនួន ១,៥ ពាន់លានដុល្លារ ដែលជាការកើនឡើង ១២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈដែលការវិនិយោគក្នុងស្រុកមានចំនួន ២៥៨ លានដុល្លារ។ BOI បាននិយាយថា នេះគឺដោយសារតែការវិនិយោគដ៏ធំនៅក្នុងវិស័យថាមពល ហើយវិស័យទេសចរណ៍ និងការផលិត គឺជាវិស័យដែលទទួលបានការវិនិយោគកាន់តែច្រើន។ លោក Dilum Amunugama រដ្ឋមន្ត្រីក្រសួងជំរុញការវិនិយោគរដ្ឋបាននិយាយកាលពីខែកក្កដាថា BOI អាចទាក់ទាញ FDI ចំនួន ១,៧៥ ពាន់លានដុល្លារ ដែលលើសពីចំនួនគោលដៅ ១ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២២ ៕

Comments

Related posts