ព្រះ​រាជពិធីបុណ្យអុំទូករួមចំណែកថែរក្សាប្រពៃណីវប្បធម៌ខ្មែរ កម្សាន្ត និងបង្កើនចំណូលដល់អាជីវក

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ព្រះរាជពិធីបុណ្យអុំទូកបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ដូនតាខ្មែរ បម្រើឱ្យការកម្សាន្តសប្បាយ និង​បង្កើនចំណូលដល់ក្រុមអាជីវកតាមរយៈការលក់ដូរសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារផ្សេងៗ។  


នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣ដែលជាថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកក្រុមអាជីវករលក់ដូរទំនិញ​ផ្សេងៗបង្ហាញការសប្បាយចិត្ត ព្រោះមានប្រជាពលរដ្ឋជួយទិញច្រើន។


លោកស្រីភន ដានីមកពីខេត្តកំពង់ឆ្នាំដែលមកលក់សាច់គោអាំងនៅភ្នំពេញក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃបានបង្ហាញការសប្បាយរីករាយ ពេលមកលក់នៅភ្នំពេញ ព្រោះមានមនុស្សច្រើនលក់ដាច់ និងបានកម្សាន្តសប្បាយជាមួយបងផងប្អូនផងដែរ។
សំឡេង៖ « ខ្ញុំសប្បាយចិត្ត ពេលបានមកលក់ ខ្ញុំសប្បាយចិត្ត ព្រោះលក់ដាច់»។
លោកស្រីសាន ចរិយា ប្រជាពលរដ្ឋរស់នៅភូមិអូស្លាត ឃុំភ្នំបាទ ស្រុកពញាឮ ខេត្ដកណ្ដាលបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ឆ្នាំនេះ មួកត្នោតអាចលក់ដាច់ជាងឆ្នាំមុន ក្នុងមួយថ្ងៃលក់អស់រហូតដល់ទៅជាង100មួកដោយមួកមួយតម្លៃ 3000 រៀល។


លោកម៉េត  មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹងថា សម្រាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះមានប្រជាពលរដ្ឋប្រមាណ១លាន៧សែននាក់បានចូលរួមទស្សនាកម្សាន្តប្រកបដោយទឹកមុខសប្បាយ។  ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វាត្រើយខាងកើត និង ទី កន្លែង សប្បាយ ភាព ជាច្រើន  គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ។  

ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏បានទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។


ជាការកត់សម្គាល់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែឆ្នាំ២០២៣នេះ ក្រុមអាជីវករនៅរាជធានីភ្នំពេញ និងមកពីបណ្តាលខេត្តនានាជាច្រើនបាននាំគ្នាមកលក់ដូរនំចំណី ម្ហូបអាហារ វត្ថុប្រើប្រាស់ សំលៀកបំពាក់ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងផលិតរបស់ខ្មែរជាច្រើនមុខទៀត នៅតាមតំបន់កោះពេជ្រ ដងទន្លេ មុខព្រះបរមរាជវាំង  រមណីយដ្ឋានវត្តភ្នំ និងតំបន់ត្រើយខាងកើតទន្លេយ៉ាងច្រើនកុះករ ដើម្បីទទួលបានចំណូលសម្រាប់ទ្រទ្រង់ជីវភាពផង និងបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរផងដែរ៕photo_2023-11-27_17-28-37photo_2023-11-27_20-16-47photo_2023-11-27_20-17-32

photo_2023-11-27_20-18-08

photo_2023-11-27_06-55-30photo_2023-11-27_10-13-17photo_2023-11-27_10-40-01photo_2023-11-27_15-01-41

photo_2023-11-27_15-20-10

photo_2023-11-27_21-57-59

photo_2023-11-27_23-32-46

Comments

Related posts