ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានចូលមកកម្សាន្ត ខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

a9-94

a1-119

a2-118

a3-123

a4-120

a5-116

a7-111

a8-102

តាមរយៈរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់អំពីចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនប្រមាណ ៣០៤,២៦១នាក់ មានការកើនឡើងប្រមាណ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ចំនួន ២៧៦,៥៩២ នាក់។ ក្នុងនោះ៖ ភ្ញៀវទេសចរបរទេសមានចំនួន ១៤,២៦១នាក់ មានការថយចុះចំនួន ៤៦.៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៦,៥៩២ នាក់ ។
-ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០,០០០ នាក់ មានការកើនឡើងប្រមាណ ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០,០០០នាក់។ ក្នុងនោះ ភ្ញៀវបានដើរកម្សាន្ត តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧,០០០ នាក់។ រមណីយដ្ឋានភ្នំគូលែន  មានចំនួនប្រមាណ ៨,០០០ នាក់។ ដងស្ទឹងសៀមរាប  មានចំនួនប្រមាណ ១១០,០០០ នាក់ និងនៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥,០០០នាក់៕

Comments

Related posts