សម្តេចធិបតីហ៊ុន ម៉ាណែតថ្លែងថា កម្ពុជាទោះបីប្រទេសតូច  ប៉ុន្តែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ផលប៉ៈបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុពិភពលោក

សម្តេចធិបតីហ៊ុន ម៉ាណែតថ្លែងថា កម្ពុជាទោះបីប្រទេសតូច  ប៉ុន្តែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ផលប៉ៈបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុពិភពលោក

វិទ្យុជាតិកម្ពុជា

កោះកុង៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង នៅព្រឹកថ្ងៃ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

សូមបញ្ជាក់ថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ នេះគឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CH MC)។

គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី។

គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគ សរុបជិត៤០០លានដុល្លារអាម៉េរិក។

គម្រោងនេះ ផ្ដល់សម្បទានរយៈ ពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យមប្រមាណ ៥២៧លាន គីឡូវ៉ាត់ម៉ោងphoto_2023-11-30_08-19-03 (2)

Comments

Related posts