សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖

នាព្រឹកថ្ងៃទី៣០  ខែវិច្ឆិកា  ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនី ដែលជាវិស័យដ៏អាទិភាពមួយ ។ សម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ នៃ នយោ បាយ សេដ្ឋកិច្ច ព្រមទាំងបានកំណត់ទិសដៅ៖ (១)បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ខិតខំរកមធ្យោបាយផ្គត់ផ្គង់អគ្គិសនីដល់ភូមិជាង ១% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ឱ្យទទួលបានអគ្គិសនីប្រើប្រាស់មុនឆ្នាំ២០៣០  (២).បន្តការធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់ អតិថិជនប្រើប្រាស់អគ្គិសនី (៣).បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន (៤).ជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូនស្របតាមនិន្នាការ ពិភពលោក បច្ចុប្ប ន្ន (៥). ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី និង (៦).ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។

សម្តេចនាយករដ្ឋមន្ត្រី បន្តមានប្រសាសន៍ទៀតថា ប្រទេសនីមួយៗមានភារកិច្ចមិនត្រឹមតែត្រូវធានាធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគុណភាព ស្ថិ រ ភា ព ប្រសិទ្ធភាព និងថ្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវធ្វើយ៉ាងណាឱ្យវិស័យ ថាមពលឈាន ទៅរក អព្យាក្រឹតភាព កាបូន ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុរបស់ពិភពលោកផងដែរ ។ ក្នុងន័យនេះ ក្រសួងរ៉ែ និងថាមពល ធ្វើជាស្ថាប័នដឹកនាំ និង  សម្របសម្រួល លើការងារចំនួន ០៥ មានដូចជា៖ (១).ជំរុញអនុវត្តការងារប្រសិទ្ធភាពថាមពល ស្របទៅតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាម ពល ២០២២-២០៣០ ដែល បានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង ។ (២).បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនី  ដុតធ្យូងថ្មដែលមានស្រាប់បញ្ឈប់ដំណើរការមុនកាលកំណត់ ។ (៣).ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត។ (៤).លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ និងកាត់បន្ថយចំណាយ ។ (៥). ធ្វើការងារការទូតផ្នែកថាមពលបៃតង ដើម្បីទាក់ទាញការគាំទ្រ និងការផ្តល់ហិរញ្ញប្បទាន សម្បទាន សម្រាប់ ធ្វើការអភិវឌ្ឍ ។ លើលពីនេះ សម្តេច ក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាល ចូលរួម សហ កា  រ និងសម្របសម្រួលជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា  អាច សម្រេច បាននូវគោលដៅវិស័យថាមពល ដោយប្រើប្រាស់ថាមពលស្អាតឱ្យ បាន ៧០% យ៉ាងតិច នៅ    ឆ្នាំ២០៣០ ដើម្បីឱ្យក្លាយទៅជាប្រទេសគោលដៅថាម ពល ស្អាត (Clean Energy Destina tion) សម្រាប់ការអភិវឌ្ឍ ។

សូមបញ្ជក់ផងដែរ បើតាមក្រសួង រ៉ែ និង ថាមពល បានឱ្យដឹងថា គិត ត្រឹម ឆ្នាំ ២០២២ កម្ពុ ជាមាន ទំហំ ប្រភព អគ្គិសនី សរុបចំនួន ៤.២៤៦,៧៧  មេ ហ្គា វ៉ា ត់  ក្នុងនោះចំនួន ៣.១១៦,៤២  មេ ហ្គា វ៉ា ត់ ស្មើនឹង ជាង ៧៣ ភាគរយ  ជា ប្រភព អគ្គិសនី បាន ពី ការអភិវឌ្ឍ ក្នុងស្រុក ហើយចំនួន ១.១៣០,៧៥  មេ ហ្គា វ៉ា ត់ ស្មើនឹង ជាង ២៦  ភាគរយ  ជា ប្រភព អគ្គិសនី ដែល បាន នាំចូល ពី ប្រទេសជិតខាង  ។  ប្រភពដដែល បានបង្ហាញទៀតថា សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី បច្ចុប្បន្ននេះ មានខ្សែបញ្ជូនសរុបចំនួន ៣.៩៥៣គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៦៣ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី-ខេត្តចំនួន ២៥ ទូទាំងប្រទេស ។ គិត ត្រឹម ចុងឆ្នាំ ២០២២ ផ្ទះ របស់ ប្រជាពលរដ្ឋ នៅ ទូទាំងប្រទេស សរុបចំនួន ប្រមាណ ៣,៧២  លាន ខ្នង ផ្ទះ ទទួលបាន ការផ្គត់ផ្គង់ អគ្គិសនី ពី បណ្តាញ ជាតិ ស្មើនឹង ប្រមាណ ជិត ៩០ ភាគរយ  ។  ជាមួយគ្នានេះ ភូមិចំនួនជិត ១៤ ០០០ ស្មើនឹង ៩៨.២៧ ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិចំនួនជាង ២០០ ប៉ុណ្ណោះ ស្មើនឹង១.៧៣ ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីដោយសារភូមិទាំងនោះត្រូវបានចាត់ទុកថាជា «ភូមិដែលពិបាកទៅដល់»៕photo_2023-11-30_13-00-55

Comments

Related posts