ក្នុងរយៈពេល ជិត ១១ ខែ រំហូរ វិនិយោគ បរទេស របស់ វៀតណាម កើន លើស ២៨ ពាន់ លាន ដុល្លារ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_3781

IMG_3780

IMG_3778

 

អន្តរជាតិ៖ បើយោងតាមការិយាល័យស្ថិតិទូទៅបាននិយាយថា វៀតណាមបានទាក់ទាញការវិនិយោគបរទេសជិត ២៨,៨៥ ពាន់លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ដែលជាកំណើន ១៤,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការិយាល័យបាននិយាយថា ក្នុងរយៈពេល ១១ ខែដំបូងមានប្រហែល ២០,២៥ ពាន់លានដុល្លារនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានហូរចូលប្រទេសនេះ ដែលកើនឡើង ២,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមទីភ្នាក់ងារវិនិយោគបរទេស ក្រោមក្រសួងផែនការ និងវិនិយោគបានឱ្យដឹងថា វិនិយោគិនបរទេសបានវិនិយោគនៅក្នុងខេត្ត-ក្រុងចំនួន ៥៧ ក្នុងអំឡុងពេលដែលបានលើកឡើង។ ខេត្ត Quang Ninh ភាគខាងជើងនៅតែជាគោលដៅធំបំផុតរបស់ FDI ដែលមានជិត ៣,១១ ពាន់លានដុល្លារ។

គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា គម្រោង FDI ដែលមានតម្លៃសរុបជិត ៤៦២,៤ ពាន់លានដុល្លារនៅទូទាំងប្រទេសវៀតណាម។ យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថា ជិត ២៩៤,២ ពាន់លានដុល្លារនៃដើមទុនចុះបញ្ជីរបស់គម្រោងត្រូវបានបញ្ចេញ ដែលស្មើនឹង ៦៣,៦ ភាគរយ៕

Comments

Related posts