អ៊ីស្រាអែល អះអាងពីការខាតបង់ធ្ងន់ធ្ងរនៅសមរភូមិ ចាប់តាំងពីខែតុលាមក ខណៈកំពុងប្រឈមមុខនឹងភាពឯកោខាងការទូត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a19-17

a20-21

a22-20

a21-23

អន្តរជាតិ៖ កាលពីថ្ងៃពុធអ៊ីស្រាអែលបានប្រកាសពីខាតបង់ធ្ងន់ធ្ងរបំផុតរបស់ខ្លួននៅក្នុងសមរភូមិ ក្នុងរយៈពេលជាង ១ ខែមកនេះ បន្ទាប់ពីរងការវាយឆ្មក់ពីក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា និងកំពុងប្រឈមមុខនឹងភាពឯកោខាងការទូតចំពោះមុខការអំពាវនាវឱ្យមានបទឈប់បាញ់ និងសម្ពាធពីអន្តរជាតិពាក់ព័ន្ធនឹងការបាត់បង់អាយុជីវិតជនស៊ីវិលប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អ៉ីស្រាអែលបានរាយការណ៍ថា ទាហានរបស់ខ្លួន ១០ នាក់បានស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយនេះគឺជាការបាត់បង់ទាហានច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីទាហានអ៉ីស្រាអែល ១៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃទី៣១ ខែតុលា។ ទាហានទាំង ១០ នាក់នេះភាគច្រើនត្រូវបានសម្លាប់ក្នុងស្រុក Shejaia នៃទីក្រុងហ្កាហ្សានៃភាគខាងជើងតំបន់ហ្កាហ្សា ជាទីដែលពួកគេត្រូវបានលួចវាយឆ្មក់ អំឡុងព្យាយាមជួយសង្រ្គោះទាហានមួយក្រុមផ្សេងទៀត ដែលត្រូវបានវាយប្រហារដោយក្រុមហាម៉ាសនៅក្នុងអគារមួយ។ ជារួមមកទល់នឹងពេលនេះ ទាហានអ៉ីស្រាអែល ១១៥ នាក់ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅហ្កាហ្សា។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបាននិយាយថា អ៊ីស្រាអែលនឹងបន្តធ្វើសង្រ្គាមបើទោះជាមានសម្ពាធពីអន្តរជាតិឱ្យមានបទឈប់បាញ់ក៏ដោយ។ "យើងនឹងបន្តការប្រយុទ្ធរហូតដល់ទីបញ្ចប់ រហូតដល់ទទួលជ័យជម្នះ និងរហូតដល់ក្រុមហាម៉ាសត្រូវបានកម្ទេច។ ខ្ញុំនិយាយបែបនេះនៅចំពោះមុខការឈឺចាប់ និងសម្ពាធអន្តរជាតិ"៕

Comments

Related posts