ផ្លែឪឡឹក​របស់​វៀតណាម​នឹង​ត្រូវ​នាំ​ចេញ​ទៅកាន់ប្រទេស​ចិន​តាម​រយៈបណ្តាញ​ផ្លូវ​ការ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5706

IMG_5704

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ឪឡឹកបានក្លាយជា ផលិតផល កសិកម្ម បន្ទាប់របស់វៀតណាមដែលត្រូវនាំចេញទៅកាន់ប្រទេសចិន តាមរយៈបណ្តាញផ្លូវការដោយមានការ អនុញ្ញាតពីប្រទេសចិននាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ផ្លែឪឡឹកស្រស់ដែលបំពេញតាមស្តង់ដារអនាម័យ នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន តាមច្រក ព្រំដែនដែលបានកំណត់។ យោងតាមរបាយការណ៍ ផ្លែឈើស្រស់ដែលត្រូវបានអនុញ្ញាតឱ្យចូល ទីផ្សារ ប្រទេសចិនត្រូវតែមកពីរោងចក្រដាំដុះ និងកែច្នៃដែលបានចុះបញ្ជីជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទវៀតណាម។ ទន្ទឹមនឹងនេះ រដ្ឋបាលគយទូទៅរបស់ប្រទេសចិន នឹងផ្ទៀងផ្ទាត់បញ្ជីអាជីវកម្ម ដែលផ្តល់ដោយអាជ្ញាធរវៀតណាម និងធ្វើបច្ចុប្បន្នភាពបញ្ជីជាប្រចាំនៅលើគេហទំព័ររបស់ខ្លួន៕

Comments

Related posts