ការកសាង-បោះបង្គោលខណ្ឌសីមានិងការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជាជាប់ជាមួយប្រទេសជិតខាង គឺជាសមិទ្ធផលមរតកប្រវត្តិសាស្ត

 

វិទ្យុជាតិកម្ពុជា = សុភា វិសិទ្ធិពង្ស ២៩.១២.២០២៣

z5-11

z3-10

z-4

z1-11

z4-11

z6-11

ការកសាង-បោះបង្គោលខណ្ឌសីមានិងការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជាជាប់ជាមួយប្រទេសជិតខាង គឺជាសមិទ្ធផល់មរតកប្រវត្តិសាស្ត សម័យសម្តេចតេជោ ហ៊ុន សែន សម្រាប់ប្រជាជនជំនាន់ក្រោយ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម បានមានប្រសាសន៍ក្នុងពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ  ជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ” នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានឈ្នះឈ្នះ ថា នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី គឺកសាងខ្សែព្រំដែន កម្ពុជាជាប់ជាមួយប្រទេសជិតខាង ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយចីរភាព និង កសាងខឿនការពារជាតិ ជារបស់ប្រជាជន ។
 ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តថា ដោយគោរពអនុវត្តតាមបទ បញ្ហាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កងកម្លាំងវិស្វកម្ម បានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ កម្ពុជា-ឡាវ កម្ពុជា-វៀតណាម និងបណ្តាញផ្លូវគមនាគមន៍តភ្ជាប់សម្រេចបានលទ្ធផលធំធេង ជាសមិទ្ធផលដ៏មានតម្លៃជាយុទ្ធសាស្ត្រ លើគ្រប់វិស័យ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តទៀតថា រាជរដ្ឋាភិបាលនិងប្រទេសជិតខាង ដែលមានការឯកភាពគ្នាគឺត្រូវអនុវត្តមុន ដែលព្រំដែនកម្ពុជា វៀតណាម គឺសេសសល់តែ១៦ភាគរយទៀតប៉ុណ្ណោះដែលនៅបន្តចរចាគ្នា ។ ចំពោះព្រំដែនឡាវ គឺនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គឺសម្តេចតេជោបានចុះសន្ធិសញ្ញាកម្ពុជា ឡាវ ស្ដីពីការកំណត់ព្រំដែនរដ្ឋលើទឹកដីដែលបានឯកភាពគ្នា ដើម្បីប្តូរបង្គោលចាស់ បោះបង្គោលថ្មី ក្នុងការកសាងខ្សែក្រវាត់ព្រំដែនតាមបណ្ដោយព្រំដែនដែលបានឯកភាពគ្នា ដោយបច្ចុប្បន្ននេះ កងកម្លាំងវិស្វកម្ម បានបញ្ជូនកម្លាំងទៅរួចរាល់ហើយ ដែលនេះកិច្ចការងារជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ជូនរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយក្នុងនោះក៏បានបង្កើតទៅជារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ទទួលទំនាក់ទំនងសហប្រតិបត្តិការនិងដោះស្រាយ អ្វីដែលមិនទាន់ឯកភាពគ្នា បង្កឱ្យការបោះបង្គោលព្រំដែននិងការធ្វើផ្លូវ នៅតែបន្តដំណើរជាបន្តបន្ទាប់ទៀត ។
 « ពិសេសគឺសម្ដេចធិបតីនាយករដ្ឋមន្ត្រីរបស់យើងគឺលោកបានយកចិត្តទុកដាក់ លើកិច្ចការងារបោះបង្គោលខណ្ឌសីមា និងការកសាងផ្លូវ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជាការកសាងខឿនការពារជាតិមួយឱ្យរឹងមាំដោយផ្អែកលើប្រជាជនធ្វើជាគ្រឹះ ដែលមិនចេះរីងស្ងួតនិងធ្វើជាសាក្សីរស់ អ៊ីចឹងកាលណាមានផ្លូវគឺមានសង្ឃឹម អ៊ីចឹងពេលដែលមានផ្លូវគឺតំបន់ណាដែលមានសក្ដានុពលសេដ្ឋកិច្ចកសិកម្មគឺប្រជាពលរដ្ឋយើងគាត់ទៅតាំងទីលំនៅឋាននៅទីនោះ ហើយមួយចំនួនគឺរាជរដ្ឋាភិបាលបានបែងចែកដី ជូនគ្រួសារកងទ័ពនិងនគរបាលតាមព្រំដែននិងប្រជាពលរដ្ឋដែលក្រីក្រគ្មានដីពិតប្រាកដ ដើម្បីគាត់រស់នៅតាមបណ្ដោយព្រំដែន » ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបតាមសំណូមពរភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការបានប្រគល់ឱ្យបញ្ជាការដ្ឋានវិស្វកម្ម ត្រូវបានកែសម្រួលរៀបចំ៖ ពីឆ្នាំ ១៩៩៩ ដល់ ២០០៥ មាន៨កងឯកភាព ១កងពលតូច និង១សាលា ។ ឆ្នាំ ២០០៥ ដល់ ២០២៣ បញ្ជាការដ្ឋានវិស្វកម្ម ត្រូវបានកែសម្រួលក្របខណ្ឌជា ៤ស្នងការដ្ឋាន ៣ស្ថាប័ន ១៣កងឯកភាព និងសាលាវិស្វកម្មតេជោចំណុះ  ដើម្បីការងារកាន់តែមានប្រសិទ្ធភាពជូនជាតិមាតុភូមិ ៕

Comments

Related posts