វៀតណាម កំណត់ គោលដៅ នាំចេញ ត្រី ចំនួន ២ ពាន់ លាន ដុល្លារ ក្នុង ឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7055

IMG_7053

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទថា ប្រទេសវៀតណាមមានបំណងផលិតត្រីត្រាក្នុងចំនួន ១,៧ លានតោន និងទទួលបានប្រាក់ចំណូលចំនួន ២ ពាន់លានដុល្លារអាមេរិកពីការនាំចេញផលិតផលនៅឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Phung Duc Tien អនុរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីសម្រេចបានវិស័យជលផលចាំបាច់ត្រូវត្រៀមខ្លួនជាស្រេចជាមួយនឹងផែនការដើម្បីឆ្លើយតបកាន់តែប្រសើរឡើងចំពោះទីផ្សារប្រកួតប្រជែងកាន់តែខ្លាំង ព្រមទាំងបទប្បញ្ញត្តិតឹងរ៉ឹង និងរបាំងបច្ចេកទេសរបស់ប្រទេសនាំចូល។ របាយការណ៍ VNA បាននិយាយថា ប្រទេសចិនដែលជាទីផ្សារនាំចូលមួយសម្រាប់ត្រីត្រារបស់វៀតណាម ត្រូវបានគេរំពឹងថានឹងបង្កើនការនាំចូល។ យោងតាមសមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម តម្រូវការនាំចូលត្រីត្រាវៀតណាមពីប្រទេសចិននៅតែមានស្ថិរភាពចាប់ពីខែមិថុនាដល់ខែវិច្ឆិកាឆ្នាំមុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារបានជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់ក្នុងចំណោមអ្នកនាំចូលធំបំផុតទាំងបីនៃផលិតផលត្រីត្រា។ បើយោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ វៀតណាមបាននាំចេញត្រីត្រាចំនួន ១,៨ ពាន់លានដុល្លារ ធ្លាក់ចុះ ២៧ ភាគរយបើធៀបនឹងឆ្នាំមុន៕

Comments

Related posts