នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជំរុញឱ្យពន្លឿនការធ្វើឌីជីថលភាវូបនីយកម្មដើម្បីជំរុញប្រទេសឆ្ពោះទៅមុខ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7358

IMG_7361

អន្តរជាតិ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាន និយាយថា ឌីជីថលរបស់ម៉ាឡេស៊ីត្រូវតែបន្តដោយភាពស្វាហាប់ជាងមុន និងល្បឿនបន្ថែមទៀតដើម្បីការពារពីការធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Anwar បាននិយាយថា រដ្ឋបាលរបស់លោកបានទទួលស្គាល់រឿងនេះ ហើយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនគឺការបង្កើតក្រសួងឌីជីថលពិសេសមួយ ។លោកបាននិយាយបន្ទាប់ពីសន្និបាតប្រចាំខែរបស់មន្ត្រីរាជការមកពីទីស្តីការនាយករដ្ឋមន្រ្តី។ លោកបានបន្តថា "កម្មវិធីឌីជីថលត្រូវតែធ្វើឱ្យកាន់តែខ្លាំងក្លាជាងមុន បើមិនដូច្នេះទេយើងនឹងយឺតយ៉ាវ ហើយខ្ញុំមិនគិតថាម៉ាឡេស៊ីអាចប្រកួតប្រជែងបានយ៉ាងឆាប់រហ័សជាមួយនឹងកម្រិតនៃល្បឿនដែលសម្រេចបានដោយប្រទេសផ្សេងទៀតដោយមិនផ្តោតលើឌីជីថលនោះទេ"។ លោកបានបន្ថែមថា ស្របតាមការឆ្ពោះទៅរកឌីជីថលភាវូបនីយកម្មនេះ ការផ្លាស់ប្តូរត្រូវតែធ្វើឡើងចំពោះប្រព័ន្ធអប់រំ ដើម្បីជំនួសគំរូចាស់ៗដែលហួសសម័យ៕

Comments

Related posts