ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ឡើង​ដល់​កម្រិត​ខ្ពស់​​ក្នុង​ឆ្នាំ​២០២៣

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7363

IMG_7368

IMG_7366

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទថា ទំហំ និងតម្លៃនាំចេញអង្កររបស់ប្រទេសវៀតណាម បានឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេលគឺ ៨,៣ លានតោន និង ៤,៧៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមក្រសួង តម្លៃនាំចេញរបស់វៀតណាមជាមធ្យមគឺ ៦៦៣ ដុល្លារក្នុងមួយតោន ជាលទ្ធផលនៃតម្រូវការខ្ពស់។ ក្រសួងកសិកម្មបាននិយាយថា ទិន្នផលស្រូវសរុបនៅក្នុងប្រទេសបានកើនឡើង ១,៩ ភាគរយដល់ ៤៣,៥ លានតោន ដោយសារការបង្កើនផ្ទៃដីកសិកម្ម និងផលិតភាព ដែលឆ្លើយតបទាំងតម្រូវការក្នុង ស្រុក និងការនាំចេញ។ ក្រុមអ្នកនាំចេញអង្ករបាននិយាយថា ខណៈ ដែលការផ្គត់ផ្គង់ពិភពលោកនៅតែមានកម្រិតទាប តម្រូវការអង្ករវៀតណាមនឹងកើនឡើងនៅឆ្នាំ ២០២៤ ជាពិសេសពីប្រទេសហ្វីលីពីន និងប្រទេសចិន។ វៀតណាម​កំណត់​គោលដៅ​ផលិត​អង្ករ​ពី ៤៣ ទៅ ៤៣,៥ លាន​តោន​ក្នុង​ឆ្នាំ ២០២៤ នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ការ​នាំ​ចេញ​អង្ករ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​នាំ​មក​នូវ​ប្រាក់ ៥,៣ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ជាតិក្នុង​ឆ្នាំ​នេះ៕

Comments

Related posts