យោធាចិន បានប្រាប់យោធាអាមេរិកថា ប៉េកាំងនឹងមិនដកថយដាច់ខាតលើបញ្ហាតៃវ៉ាន់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7481

IMG_7480

IMG_7482

អន្តរជាតិ៖ ក្រុមមន្ត្រីយោធាចិនប្រាប់សមភាគីអាមេរិក នៅក្នុងកិច្ចពិភាក្សាក្នុងសប្ដាហ៍នេះថា ទីក្រុងប៉េកាំងនឹងមិនធ្វើការសម្រុះសម្រួលជាដាច់ខាតលើបញ្ហាតៃវ៉ាន់ និងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់ ក៏ដូចជាឈប់បង្ករឿងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារនេះកិច្ចពិភាក្សាខាងលើរៀបចំឡើងក្នុងទីក្រុងវ៉ាស៊ីនតោន តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុននឹងកោះតៃវ៉ាន់ត្រូវរៀបចំការបោះឆ្នោតសកលជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធនេះក្រសួងការពារជាតិចិនបានឱ្យដឹងថា ភាគីចិនបានសង្កត់ធ្ងន់ថាខ្លួននឹងមិនធ្វើការសម្រុះសម្រួល ឬដកថយជាដាច់ខាតចំពោះបញ្ហាតៃវ៉ាន់ និងជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់។ បើតាមក្រសួងការពារជាតិចិនបានឱ្យដឹងថា បន្ថែមពីលើនេះ ចិនក៏បានជំរុញផងដែរឱ្យទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការដាក់ពង្រាយយោធារបស់ខ្លួន និងបញ្ឈប់ការធ្វើសកម្មភាពបង្ករឿងនៅក្នុងតំបន់ សមុទ្រចិនខាងត្បូង ព្រមទាំងបញ្ឈប់ការគាំទ្រដល់ការរំលោភបំពាន និងទង្វើបង្ករឿង។ "សហរដ្ឋអាមេរិកគួរតែយល់ឱ្យច្បាស់ពីប្រភពដើមនៃបញ្ហាអសន្តិសុខ ទាំងដែនអាកាស និងសមុទ្រ ហើយបន្ថយការដាក់ពង្រាយយោធា ក៏ដូចជាបញ្ឈប់ការបំប៉ោង និងនិយាយបំផ្លើស"៕

Comments

Related posts