កងទ័ពជើងទឹកអ៊ីរ៉ង់ រឹបអូសនាវាដឹកប្រេងអាមេរិកនៅសមុទ្រអូម៉ង់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7666

IMG_7668

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រទំនាក់ទំនងសាធារណៈរបស់យោធាអ៊ីរ៉ង់បាននិយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់បានរាយការណ៍ឱ្យដឹងថា នាវាដឹកប្រេងរបស់អាមេរិកមួយគ្រឿង ត្រូវបានរឹបអូសនៅសមុទ្រអូម៉ង់ ជាការសងសឹកចំពោះការលួចយកប្រេងរបស់ខ្លួន កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សេចក្តីថ្លែងការណ៍បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍កងទ័ពជើងទឹកអ៊ីរ៉ង់បានចូលទៅគ្រប់គ្រងនាវាដឹកប្រេងមួយឈ្មោះថា Saint Nicholas បន្ទាប់ពីមានដីកាពីតុលាការ និងការបញ្ជាក់ពីអង្គការកំពង់ផែ និងដែនសមុទ្រអ៊ីរ៉ង់។ កប៉ាលពីមុនត្រូវបានគេស្គាល់ថា Suez Rajan "បានលួចដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់កាលពីឆ្នាំមុន ដោយបន្ថែមថា ប្រេងអ៊ីរ៉ង់ត្រូវបានដឹកជញ្ជូនទៅកាន់កំពង់ផែអាមេរិក និងប្រគល់ឱ្យសហរដ្ឋអាមេរិក"។ ប្រភពដដែលបានបញ្ជាក់ថា នាវាដឹកប្រេង San Nicholas ត្រូវបានរឹបអូសដោយកងទ័ពជើងទឹកអ៊ីរ៉ង់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលវាកំពុងដឹកប្រេងនៅក្នុងច្រកសមុទ្រអូម៉ង់។ កងទ័ពជើងទឹកបាននិយាយថា កប៉ាល់ដឹកប្រេងដែលរឹបអូសបាននេះកំពុងត្រូវបានផ្ទេរទៅកាន់កំពង់ផែអ៊ីរ៉ង់ ដើម្បីប្រគល់បន្តទៅតុលាការកាត់ក្តី៕

Comments

Related posts