សហភាពអឺរ៉ុបដាក់សម្ពាធលើអ៊ីស្រាអែលលើដំណោះស្រាយរដ្ឋពីរ បន្ទាប់ពីសង្គ្រាមហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a17-15

a18-14

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានជំរុញឱ្យអ៊ីស្រាអែលឈានដល់ដំណោះស្រាយរដ្ឋពីរជាមួយប៉ាឡេស្ទីន ក្នុងពេលកិច្ចប្រជុំជាមួយអ្នកការទូតជាន់ខ្ពស់មកពីភាគីទាំងពីរ និងប្រទេសអារ៉ាប់សំខាន់ៗនៅទីក្រុងប្រ៊ុចសែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា និងការឆ្លើយតបផ្នែកយោធាដែលបានបំផ្លិចបំផ្លាញជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងភាពចលាចលថ្មី និងបង្កើនការភ័យខ្លាចនៃការរីករាលជម្លោះនៅទូទាំងតំបន់។ មន្ត្រីសហភាពអឺរ៉ុបបានទទូចថា ឥឡូវនេះវាដល់ពេលដែលត្រូវនិយាយអំពីដំណោះស្រាយចុងក្រោយ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនហើយ។ រដ្ឋមន្ត្រីសហភាពអឺរ៉ុបទាំង ២៧ ប្រទេសបានជួបប្រជុំគ្នាជាលើកដំបូងជាមួយលោក Israel Katz រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល មុនពេលប្រជុំដាច់ដោយឡែកជាមួយលោក Riyad al-Maliki ប្រធានការទូតរបស់អាជ្ញាធរប៉ាឡេស្ទីន។ គួរបញ្ចាក់ថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីតក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីអឺរ៉ុបផងដែរ៕

Comments

Related posts