ក្នុង ខែ ធ្នូ ឆ្នាំ២០២៣ ការ ផលិត របស់ សិង្ហបុរី មានការ ធ្លាក់ ចុះ ២,៥ ភាគរយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-168

a7-179

អន្តរជាតិ៖ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យដឹងថា ទិន្នផលផលិតកម្មរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះ ២,៥ ភាគរយនៅក្នុងខែធ្នូ បើធៀបនឹងខែវិច្ឆិកាមានកំណើន ១ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទិន្នផលផលិតកម្មឱសថបានធ្លាក់ចុះ ២៣,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយទិន្នផលអេឡិចត្រូនិកបានកើនឡើង ៦,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែធ្នូ។ សម្រាប់ឆ្នាំ ២០២៣ ទិន្នផលសម្រាប់គ្រឿងអេឡិចត្រូនិក គីមី វិស្វកម្មភាពជាក់លាក់ ការផលិតទូទៅ និងការផលិតជីវវេជ្ជសាស្ត្រ បានធ្លាក់ចុះបើធៀបនឹងឆ្នាំ ២០២២ មានតែចង្កោមវិស្វកម្មដឹកជញ្ជូនប៉ុណ្ណោះដែលបានកើនឡើង ១៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

Comments

Related posts