ជា លើក ដំបូងដែលពលករ បរទេស នៅ ប្រទេសជប៉ុន មានលើសពី ២ លាន នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a11-134

a9-158

a10-129

អន្តរជាតិ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា គិតត្រឹមខែតុលា ឆ្នាំ ២០២៣ ចំនួនពលករ បរទេសនៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ ២ លាននាក់ជាលើកដំបូងដែលមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងការងារបាននិយាយថា គិតត្រឹមចុងខែតុលាឆ្នាំមុន ចំនួនប្រជាជនពលករបរទេសបានឈានដល់ចំនួន ២,០៤៨,៦៧៥ នាក់ ដែលកើនឡើង ២២៥,៩៥០ ឬ ១២,៤ ភាគរយបើធៀបនឹងឆ្នាំមុន។ ចំនួនកន្លែងធ្វើការដែលជួលជន បរទេសបានកើនឡើង ៦,៧ ភាគរយដោយសារតែក្រុមហ៊ុនកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើកម្មករបរទេសក្នុងពេលចំនួនប្រជាជនដែលមានអាយុធ្វើការក្នុង ប្រទេសជប៉ុនបានធ្លាក់ចុះ។ យោង តាម តួលេខ ចុង ក្រោយ នេះ វិស័យ ផលិតកម្ម មាន ចំនួន កម្មករ បរទេស ច្រើន ជាង គេ បន្ទាប់ មក គឺ ឧស្សាហកម្ម សេវាកម្ម និង ការ លក់ រាយ។ មន្ត្រីក្រសួងការងារបាននិយាយថា ជាមួយនឹងវិស័យសំណង់ និងផ្នែកវេជ្ជសាស្ត្រ និងសុខុមាលភាព មានជនបរទេសកាន់តែច្រើន អត្រានៃការកើនឡើងបានខិតជិត ដល់កម្រិតមុនមានជំងឺរាតត្បាត។ ទីក្រុងតូក្យូមានពលករបរទេសច្រើនជាងគេចំនួន ៥៤២,៩៩២ នាក់ បន្ទាប់មកខេត្ត Aichi មានចំនួន ២១០,១៥៩ នាក់ និងខេត្ត Osaka មានចំនួន ១៤៦,៣៨៤ នាក់៕

Comments

Related posts