អ៊ីរ៉ាក់ ជំរុញឱ្យ "បញ្ចប់វដ្តនៃអំពើហិង្សានៅមជ្ឈិមបូព៌ា" បន្ទាប់ពីការស្លាប់របស់ទាហានអាមេរិក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a16-73

a14-104

a15-83

អន្តរជាតិ៖ អាជ្ញាធរអ៊ីរ៉ាក់បានថ្កោលទោសការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិកបីនាក់នៅក្នុងប្រទេសហ៊្សកដានី ហើយបានអំពាវនាវឱ្យ "បញ្ចប់វដ្តនៃអំពើហិង្សានៅមជ្ឈិមបូព៌ា"។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Bassem al-Awadi អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "រដ្ឋាភិបាលអ៊ីរ៉ាក់ថ្កោលទោសការកើនឡើងនៃជម្លោះនាពេលបច្ចុប្បន្ន" ដោយបន្ថែមថា ខ្លួនមានឆន្ទៈក្នុងការ "សហការបង្កើតច្បាប់មូលដ្ឋានដើម្បីការពារផលវិបាកបន្ថែមទៀតនៅក្នុងតំបន់ និងទប់ស្កាត់ការកើនឡើងនៃជម្លោះ"។ ការអំពាវនាវនេះកើតក្រោយពេលដែលមូលដ្ឋានភស្តុភារលេខ ២២ ដែលមានទីតាំងនៅព្រំដែនរវាងប្រទេសហ៊្សកដានី និងស៊ីរី ត្រូវបានវាយប្រហារដោយបានសម្លាប់ទាហានអាមេរិក ៣នាក់ និងរបួស ៣៤ នាក់ផ្សេងទៀត។ នេះជាចំនួនអ្នកស្លាប់ និងរបួសច្រើនបំផុតរបស់អាមេរិក នៅក្នុងឧប្បត្តិហេតុតែមួយចាប់តាំងពីក្រុមគាំទ្រអ៊ីរ៉ង់បានបង្កើនការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិក និងកងកម្លាំងចម្រុះប្រឆាំងជីហាដក្នុងខែតុលាមក។ គួរបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែតុលាមក មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬគ្រាប់មីស៊ីលជាង ១៥០ លើកសំដៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕

Comments

Related posts