កិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

សាលប្រជុំក្រុមប្រឹក្សាខេត្តកែប, នៅព្រឹកថ្ងៃអង្គារ ០៥រោច ខែIMG_20240130_192346_863បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ក្រោមវត្តមានអញ្ចេីញចូលរួមពីសំណាក់ លោកស្រី អ៊ុល ភីរុណ អភិបាលស្តីទី  នៃគណៈអភិបាល
ខេត្តកែប។

    ក្នុងនាមប្រធាន ដឹកនាំ នៃកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តម សំ សារីន បានលេីកយកនូវរបៀបវារៈចំនួន០៦ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត÷

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុម ប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថៃ្ងព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

៣-របាយការណ៍វឌ្ឍនភាពរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត៖
- គណៈកម្មាធិការលទ្ធកម្ម - គណៈកម្មការសុរិយោដីខេត្ត
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
- របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត។

៤-សេចក្តីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥៥ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត។

៥-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត។

៦-បញ្ហាផ្សេងៗ។

   ក្នុងកិច្ចប្រជុំនាព្រឹកនេះ ក៏មានការអញ្ចេីញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកាទីចាក់ការអង្គភាពសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ  មន្ត្រីព័ត៌មានរដ្ឋបាលខេត្ត និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ៕

IMG_20240130_192333_625IMG_20240130_192910_851

IMG_20240130_192904_170

Comments

Related posts