សហរដ្ឋអាមេរិក មានផែនការវាយប្រហារលើមូលដ្ឋានរបស់អ៉ីរ៉ង់ ក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី ក្រោយការវាយប្រហារនៅហ្ស៊កដានី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-171

a9-162

អន្តរជាតិ៖ ទូរទស្សន៍អាមេរិក CBS News បានរាយការណ៍ថា គោលដៅនៅក្រោមផែនការនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ជាការសងសឹកចំពោះការវាយប្រហារដោយយន្ដហោះដ្រូនដែលបានសម្លាប់ទាហានអាមេរិក ៣នាក់នៅក្នុងប្រទេសហ្ស៊កដានី នឹងមានរួមបញ្ចូលទាំងមន្ត្រី និងមូលដ្ឋានរបស់អ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សេចក្ដីរាយការណ៍របស់ទូរទស្សន៍អាមេរិក CBS News ធ្វើឡើងដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីអាមេរិក។ ដោយឡែកទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែក លើមន្ត្រីអាមេរិក ៤ រូបក៏បានឱ្យដឹងដែរថាសហរដ្ឋអាមេរិកបានវាយតម្លៃថាយន្ដហោះដ្រូនដែលបានបង្កឱ្យទាហានអាមេរិកជាង ៤០នាក់រងរបួសផងនោះគឺជាប្រភេទយន្ដហោះដ្រូនផលិតដោយអ៉ីរ៉ង់។ ក្រុមមន្ត្រីអាមេរិកទាំងនេះដដែលក៏បានបង្ហើបដែរថាមេដឹកនាំជាន់ខ្ពស់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់កំពុងដកមន្ត្រីជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេសស៊ីរី។ គួរបញ្ជាក់ថា សេចក្ដីរាយការណ៍របស់ទូរទស្សន៍ CBS News កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទាហានអាមេរិក ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនលើមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះគឺជាការវាយប្រហារដែលសម្លាប់ទាហានអាមេរិកដំបូង បំផុតចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

Comments

Related posts