យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ និងចាប់ខ្លួនពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់សិបនាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a4-56

a5-52

អន្តរជាតិ៖ កាលពីថ្ងៃអង្គារ យោធាអ៊ីស្រាអែលបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ពួក សកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់សិបនាក់ ខណៈរាប់សិបនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ របាយការណ៍បានបន្ថែមថា ជនសង្ស័យប្រហែល ៨០ នាក់ត្រូវបានគេ ចាប់ខ្លួននៅទីក្រុង Khan Younis ដែលខ្លះត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការសម្លាប់ និងការចាប់ពង្រត់កាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបង្កឱ្យផ្ទុះសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាជិត ៤ ខែមកនេះ៕

Comments

Related posts