ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅហ្គាហ្សាកើនឡើងដល់ ២៨,១៧៦ នាក់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0132

IMG_0136

អន្តរជាតិ៖ ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៨,១៧៦ នាក់ និង ៦៧,៧៨៤ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់ត្រូវបានសម្លាប់ និង ១៧៣ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥ នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សាស្ទ្រីប។ ប្រភពប៉ាឡេស្ទីន ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងដោយកាំភ្លើងធំទៅលើទីក្រុង Khan Yunis, Deir al-Balah, Rafah, និងហ្គាហ្សា ដែលនាំឱ្យមានការសម្លាប់ និងរបួសរាប់សិបនាក់ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ៕

Comments

Related posts