ក្នុងខែមករា ស្តុកប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ១១,៨៣%

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0738

IMG_0740

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ក្នុងខែមករា ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីររបស់ពិភពលោកបានឱ្យដឹងថា ស្តុកប្រេងដូងរបស់ខ្លួនធ្លាក់ចុះ ១១,៨៣ ភាគរយមកត្រឹម ២,០២ លានតោន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទិន្នន័យរបស់ក្រុមប្រឹក្សាភិបាលប្រេងដូងម៉ាឡេស៊ីបានបង្ហាញថា ក្នុងខែមករា ផលិតកម្មប្រេងដូងឆៅបានធ្លាក់ចុះ ៩,៥៩ ភាគរយមកនៅត្រឹម ១,៤ លានតោន។ ទន្ទឹមនឹងនេះការនាំចេញប្រេងដូងបានធ្លាក់ចុះ ០,៨៥ ភាគរយមកត្រឹម ១,៣៥ លានតោន។ ចំណែកឯការនាំចូលប្រេងដូងបានធ្លាក់ចុះ ២៦,៣៨ ភាគរយដែលមានចំនួន ២៩,៤៨៤ តោនក្នុងខែមករា៕

Comments

Related posts