ក្នុងរយៈពេលជិតពីរឆ្នាំ ការនាំចេញរបស់វៀតណាមក្នុងខែមករាគឺខ្ពស់បំផុត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a27-5

a26-7

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ប្រាក់ចំណូលនាំចេញរបស់វៀតណាមក្នុងខែមករាបានបង្ហាញពីការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៤២ ភាគរយដែលមានប្រហែល ៣៣,៦ ពាន់លានដុល្លារអាមេរិក ដែលជាចំណូលប្រចាំខែខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២២ នៅពេលដែលតួលេខនេះមានចំនួន ៣៣,២៦ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua។ កំណើនការនាំចេញត្រូវបានជំរុញជាចម្បងដោយវិស័យកសិ-រុក្ខាប្រមាញ់- នេសាទបានកើនឡើង ៩៧% និងឧស្សាហកម្មកែច្នៃកើនឡើង ៣៨% នៅក្នុងការនាំចេញទៅក្រៅប្រទេស។ ប្រទេសចិននៅតែជាប្រទេសនាំចេញទំនិញធំបំផុតទៅកាន់ប្រទេសវៀតណាមជាមួយនឹងតម្លៃប្រហាក់ប្រហែល ១១ ពាន់លានដុល្លារក្នុងខែមករា កើនឡើង ៥០ ភាគរយ។ បើយោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសនេះបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ប្រាក់ចំណូលនាំចេញរបស់វៀតណាមមានចំនួន ៣៥៥,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៤ ភាគរយ៕

Comments

Related posts