ក្នុងខែមករា អតិរេកពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ីធ្លាក់ចុះមកនៅត្រឹម ២,០១ ពាន់លានដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a29-3

a28-4

អន្តរជាតិ៖ បើយោងតាមស្ថិតិឥណ្ឌូនេស៊ី (BPS) បានប្រកាសថា ឥណ្ឌូនេស៊ីបានកត់ត្រាអតិរេកសមតុល្យពាណិជ្ជកម្មដែលបានធ្លាក់ចុះមកនៅត្រឹម ២,០១ ពាន់លានដុល្លារក្នុងខែមករា ខណៈដែលតម្លៃនៃការនាំចេញបានធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua។ អតិរេកមានចំនួន ៣,៣២ ពាន់លានដុល្លារអាមេរិកក្នុងខែធ្នូ ឆ្នាំ ២០២៣ និង ៣,៨៧ ពាន់លានដុល្លារអាមេរិកក្នុងខែមករា ឆ្នាំ ២០២៣។ តម្លៃនៃការនាំចេញក្នុងខែមករាមានចំនួន ២០,៥២ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៨,៣៤ ភាគរយបើធៀបនឹងខែមុន និង ៨,០៦ ភាគរយបើធៀបនឹងខែដូចគ្នានៃឆ្នាំមុន ចំណែកវិស័យរុករករ៉ែ និងកែច្នៃគឺមានចំនួនភាគច្រើននៃការធ្លាក់ចុះនេះ។ ប្រទេសកំពូលទាំងបីដែលទទួលបានការនាំចេញទំនិញរបស់ឥណ្ឌូនេស៊ីក្នុងខែមករាគឺប្រទេសចិន (៤,៥៧ ពាន់លានដុល្លារ) សហរដ្ឋអាមេរិក (១,៩៩ ពាន់លានដុល្លារ) និងឥណ្ឌា (១,៧៣ ពាន់លានដុល្លារ)។ ប្រទេសចិន ជប៉ុន និងថៃ គឺជាប្រទេសសំខាន់ចំនួនបីដែលផ្គត់ផ្គង់ទំនិញទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងខែមករា ដោយប្រទេសចិនមាន ៥,៩៥ ពាន់លានដុល្លារ ជប៉ុនមាន ១,០៨ ពាន់លានដុល្លារ និងថៃមាន ០,៨៨ ពាន់លានដុល្លារ ៕

Comments

Related posts