សិង្ហបុរីរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចពី ១% ទៅ ៣% នៅក្នុងឆ្នាំ ២០២៤

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0928

IMG_0932

អន្តរជាតិ៖ លោក Lawrence Wong ឧបនាយករដ្ឋមន្រ្ដីបាននិយាយថា ប្រទេសសិង្ហបុរីមានសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែងអំពីឆ្នាំ ២០២៤ ហើយរំពឹងថានឹងមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពី ១ ទៅ ៣ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Wong បាននិយាយថា ក្នុងពេលបរិយាកាសអន្តរជាតិមានបញ្ហា និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ១,១ ភាគរយកាលពីឆ្នាំមុន ហើយបានជៀសផុតពីវិបត្តិសេដ្ឋកិច្ច។ លោកបានកត់សម្គាល់ថា ទស្សនវិស័យសកលសម្រាប់ឆ្នាំ ២០២៤ មានភាពចម្រុះដោយសារប្រទេសសេដ្ឋកិច្ចធំៗនឹងមានភាពធន់ ខណៈដែលហានិភ័យភូមិសាស្ត្រនយោបាយបន្តកើនឡើងកាន់តែធំ ហើយអាចនាំឱ្យមានការរំខាននៅក្នុងទីផ្សារថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់។ ទន្ទឹមនឹងនេះ អតិផរណាពិភពលោកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំ ២០២៤ ហើយឧស្សាហកម្មអេឡិចត្រូនិចនឹងងើបឡើងវិញ។ លោក Wong បាននិយាយថា សេដ្ឋកិច្ចអាស៊ីរួមទាំងប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នឹងបន្តក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនពិភពលោក ដោយកត់សម្គាល់ថា ឆ្នាំ ២០២៤ នឹងក្លាយជាឆ្នាំដ៏ល្អប្រសើរសម្រាប់សិង្ហបុរី៕

Comments

Related posts