អតិផរណារបស់ម៉ាឡេស៊ីនៅតែស្ថិតក្នុងកម្រិត ១,៥% ក្នុងខែមករា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a39

a41

a40

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា អតិផរណារបស់ប្រទេសម៉ាឡេស៊ីក្នុងខែមករានៅតែស្ថិតក្នុងកម្រិត ១,៥ ភាគរយ ដែលជាអត្រាដូចគ្នាចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នាយកដ្ឋានស្ថិតិម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអាហារ និងភេសជ្ជៈដែលរួមចំណែក ២៩,៨ ភាគរយនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សរុប (CPI) បានកត់ត្រាការកើនឡើងជាមធ្យម ២ ភាគរយនៅក្នុងខែមករា។ ក្រុម ដឹក ជញ្ជូន ក៏ បាន កើន ឡើង យឺត ផង ដែរ គឺនៅចំនួន ០,៧ ភាគរយ ក្នុង ខែ មករា។ អតិផរណាស្នូលបានកើនឡើងយឺតនៅចំនួន ១,៨ ភាគរយ ប៉ុន្តែនៅតែលើសអត្រាអតិផរណាជាតិទាំងមូលគឺ ១,៥ ភាគរយ៕

Comments

Related posts