សម្តេចធិបតីហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីក្នុងពីធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១

 

វិទ្យុជាតិកម្ពុជា

a9-40

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពីធីបើក
វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌ ល សន្និបាតពិពរណ៌កោះពេជ្រ។
        តាមរបាយការណ៍បង្ហាញថា
“វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤” ធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍នៃការធ្វើបរិវត្តកម្ម រដ្ឋាភិបាលឌីជីថល និងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញបរិវត្តកម្មឌីជីថលនៃបណ្តា ប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បន្ទាប់ពី បានបង្កើតឡើងរយៈពេលប្រមាណ១៨ខែកន្លងមកនេះ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ជា ពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
វេទិកានេះត្រូវបានបែងចែកចេញជាពីរផ្នែក ដែលផ្នែកទី១ជាទម្រង់សិក្ខាសាលា ដែលមានការរៀបចំកិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ ពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តនៃការជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ ផ្នែកទី២ជាទម្រង់ពិព័រណ៍ឌីជីថល ដែលមានការតាំងពិព័រណ៍ពីបច្ចេកវិទ្យាឌីជីថល ផលិតផល និងដំណោះស្រាយបម្រើឱ្យរដ្ឋាភិបាលឌីជីថលដែលមានការចូលរួមពីក្រសួងស្ថាប័ន និងក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ។
យើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថាពិភពលោកកំពុងចាប់យកនូវបច្ចេកវិទ្យានៃឧស្សាហកម្ម៤.០ ដើម្បី អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។ ហើយបច្ចេកវិទ្យាចម្បងនៃឧស្សាហកម្ម៤.០ គឺជាបច្ចេកវិទ្យាឌីជីថល ហេតុដូច នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាក្រោមមគ្គទេសក៍ដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១- ២០៣៥ ដែលមានន័យថារដ្ឋាភិបាលនឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាគោលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។ ហើយនៅក្នុងរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណទី៥ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ ហេតុដូចនេះ ហើយទើបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងនាមជាសេនាធិការ បច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍវិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងជាពិសេស វិស័យឌីជីថល និងក្នុងនាមជាប្រធាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានខិតខំដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការការងារសំខាន់ៗជាច្រើនដើម្បីបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលនិយាយ ដោយឡែក និងវិស័យឌីជីថលនិយាយជារួម។
សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍សម្រេចបានលើការងារសំខាន់ៗចំនួន៣ទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល៖
ទី១ ការងារទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ គឺជាការងារអាទិភាពដែលក្រសួងបានយកចិត្តទុកដាក់ ខ្ពស់ក្នុងការពង្រីកបណ្តាញទូរស័ព្ទនិងអ៊ីនធឺណិត និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ជាពិសេសសេវាអ៊ី នធឺណិតដែលជាការងារចាំបាច់នៃការអភិវឌ្ឍវិស័យឌីជីថល។ ក្រសួងបានកំណត់ទីតាំងសាងសង់ស្ថានីយ៍ អង់តែននៅរាជធានីភ្នំពេញចំនួន១១៥០បង្គោល ហើយក្នុងរយៈពេល១ឆ្នាំកន្លងមកនេះក្រសួងបានចុះកិច្ច ព្រមព្រៀងសាងសង់ជាមួយម្ចាស់ទីតាំងបាន៤០០បង្គោល រីឯ៨០០ទីតាំងដែលនៅសេសសល់ក្រសួងនឹង ខិតខំបញ្ចប់ការងារនេះនៅត្រឹមចុងឆ្នាំ២០២៤នេះ។ តាមបុរីនានា ក្រសួងបានរុះរើឧបករណ៍ជំរុញសេវា (Booster) ដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពសេវា និងបានបញ្ចប់ការការសាងសង់ស្ថានីយ៍អង់តែនតាម ផែនការ លើកលែងតែទីតាំងមួយចំនួនដែលប្រជាពលរដ្ឋមិនអនុញ្ញាតិឲ្យសាងសង់។ ក្រសួងបានបង្កើតជា ក្រុមការងារចុះសិក្សាពីទីតាំងដែលត្រូវសាងសង់ស្ថានីយ៍អង់តែន និងតបណ្តាញខ្សែកាបអុបទិកនៅតាមបណ្តា ខេត្តនានា ក្នុងគោលដៅតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនឲ្យដល់គ្រប់ឃុំទូទាំងប្រទេសនៅឆ្នាំ២០២៧។

ទី២ ការងារទាក់ទងនឹងពលរដ្ឋឌីជីថលនិងការអភិវឌ្ឍមូលធនមនុស្សឌីជីថល៖ ក្នុងនោះ សម្រាប់ការងារ ពលរដ្ឋឌីជីថលក្រសួងបានបង្កើតកម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” និងបានផ្សព្វផ្សាយតាមបណ្តាញសង្គម អំពីចំណេះដឹងទូទៅនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ក្រសួងក៏បានរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់ ឌីជីថលនានាសម្រាប់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យដើម្បីឲ្យសិស្សានុសិស្សចាប់អារម្មណ៍ពីបច្ចេកវិទ្យា ឌីជីថលដ៏មានសារសំខាន់នេះ។ ជាមួយគ្នាផងដែរ ក្រសួងក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីមួយទៀត ទាក់ទងនឹងពលរដ្ឋឌីជីថល ដោយក្រសួងកំពុងសាងសង់នូវមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅគ្រប់វិទ្យាល័យ ទាំង៥៥០នៅទូទាំងប្រទេសដើម្បីជាកន្លែងផ្តល់នូវព័ត៌មាន ចំណេះដឹង និងការច្នៃប្រឌិតបច្ចេកវិទ្យាឌីជីថល សម្រាប់សិស្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានសារៈសំខាន់ណាស់សម្រាប់បង្កើនការចាប់យក ជំនាញឌីជីថល

និងលើកកម្ពស់នវានុវត្តន៍ឌីជីថលស្របតាមការវិវត្តបច្ចេកវិទ្យាក្នុងតំបន់ និងពិភពលោក។
ទាក់ទងនឹងមូលធនមនុស្សឌីជីថល បញ្ហាកង្វះធនធានជំនាញឌីជីថលជាបញ្ហារួមរបស់អាស៊ាន ហើយកម្ពុជា ក៏ជួបប្រទះនូវកង្វះធនធានមនុស្សជំនាញឌីជីថលទាំងបរិមាណ និងគុណភាពដូចគ្នាដែរ។
សម្តេចមហាបវរធិបតីដែលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវការអភិវឌ្ឍជំនាញឌីជីថល ២០២៤-២០៣៥ ដ៏មានសារៈសំខាន់ ដែលជាប្រទីបដល់គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ត្រូវរៀបចំកម្មវិធី សិក្សាឱ្យនិស្សិតមានជំនាញតាមស្តង់ដាររួមមួយ ម្យ៉ាងវិញទៀតផែនទីបង្ហាញផ្លូវក៏បានដាក់ចេញនូវយុទ្ធ សាស្ត្របង្កើនចំនួននិស្សិតសិក្សាបច្ចេកវិទ្យាឌីជីថលពី១០%នៃនិស្សិតសរុបនាពេលបច្ចុប្បន្នទៅ២៥% នៅឆ្នាំ ២០៣៥។ ជាមួយគ្នាផងដែរក្រសួងក៏បានដាក់ចេញនូវកម្មវិធីអាហារូបករណ៍ទេព្យកោសលឌីជីថលតេជោ ដោយបង្កើនចំនួនពី ២០០នាក់នៅឆ្នាំ ២០២២ មក៥០០នាក់នៅឆ្នាំ២០២៣ ហើយសិស្សដែលបានទទួល អាហារូបករណ៍សុទ្ធសឹងតែសិស្សឆ្នើមនិទ្ទេស A និង B។ ជាការពិតយើងត្រូវការសិស្សឆ្នើមឲ្យបានច្រើន មកទទួលការបណ្តុះបណ្តាលដើម្បីទទួលបានអ្នកជំនាញឆ្នើមជួយដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ហេតុនេះក្រសួងនឹងបន្តការផ្ដល់អាហារូបរណ៍នេះឲ្យបានច្រើនថែមទៀតដើម្បីទាក់ទាញសិស្សឆ្នើមចាប់ យកជំនាញឌីជីថល។ ហើយដើម្បីទាក់ទាញអ្នកជំនាញជាន់ខ្ពស់ ក្រសួងក៏បានសហការជាមួយស្ថានទូត បារាំងដើម្បីផ្តល់អាហារូករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតដោយភ្ជាប់ជាមួយលក្ខខណ្ឌតម្រូវឲ្យនិស្សិតទទួលបានអាហារូករណ៍ត្រូវត្រឡប់មកបម្រើការងារនៅក្រសួងវិញ។ ជាងនេះទៅទៀតដើម្បីបង្កើនចំនួននិស្សិត ចាប់យកជំនាញឌីជីថលឱ្យកាន់តែច្រើន ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍជំនាញឌីជីថល របស់រាជរដ្ឋាភិបាល ក្រសួងក៏មានកម្មវិធីផ្តល់ឥណទានសិក្សា (financial aids) ដើម្បីឧបត្ថម្ភថ្លៃសិក្សាឲ្យនិស្សិតរៀន ជំនាញឌីជីថល ហើយពួកគេនឹងសងត្រឡប់វិញពេលដែលមានការងារធ្វើជាមួយនឹងបរិមាណមិនលើសពី ២០%នៃប្រាក់បៀវត្សរបស់ពួកគេ។ ក្រសួងក៏គ្រោងនឹងគាំទ្របង្កើតជាសមាគមន៍អ្នកជំនាញឌីជីថល ដែល មានច្រើនផ្នែកដូចជា បញ្ញាសប្បនិម្មិត វិទ្យាសាស្ត្រទិន្នន័យ បច្ចេកវិទ្យាក្លោដ អ៊ីនធឺណិតនៃវត្ថុ សន្តិសុខសៃប័រ រ៉ូបូត និងបច្ចេកវិទ្យាឌីជីថលផ្សេងៗទៀត ហើយក្រសួងយល់ឃើញថាអ្នកជំនាញនៅក្នុងផ្នែកនីមួយៗនឹង ក្លាយជាកម្លាំងជំនាញសរុបរបស់កម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ឆាប់រហ័ស។
ទី៣ ការងារទាក់ទងនឹងការអភិវឌ្ឍ និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល៖ ដែលជាការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលដែលដឹកនាំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមពីគ្រប់ក្រសួងស្ថាប័នទាំងអស់។ ក្នុងការងាររដ្ឋាភិបាលឌីជីថលនេះ ក្រសួងផ្តោតលើកិច្ចការអាទិភាពចំនួន៤គឺ មនុស្ស យន្តការ បច្ចេកវិទ្យា និងទិន្នន័យ។
កិច្ចការអាទិភាពទី១គឺ មនុស្ស សំដៅលើការបណ្តុះបណ្តាលមន្ត្រីរាជការក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយដល់ការងារប្រចាំថ្ងៃរបស់ពួកគាត់ ការបណ្តុះបណ្តាលមន្ត្រីជំនាញឌីជីថល ក៏ដូចជាកម្មវិធីតម្រង់ទិស សម្រាប់ថ្នាក់ដឹកនាំក្នុងបរិបទនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤។ ក្នុងរយៈពេល៣ឆ្នាំនេះ ក្រសួងបានធ្វើការ បណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានឌីជីថលដល់មន្ត្រីរាជការទាំងថ្នាក់ជាតិ ជាង៦០០០នាក់មានន័យថាប្រមាណជាង២ពាន់នាក់ក្នុងមួយឆ្នាំ។ និងថ្នាក់ក្រោមជាតិបានចំនួនកិច្ចការអាទិភាពទី២ គឺយន្តការ សំដៅលើវិធីសាស្ត្រធ្វើការទាំងផ្ទៃក្នុងក្រសួងនីមួយៗ និងអន្តរក្រសួងក្នុងការ
ធ្វើ បរិវត្តកម្មរដ្ឋាភិបាលឌីជីថលឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធិផល។ ក្នុងន័យនេះ គណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល ទទួលបានការអនុញ្ញាតិពីរាជរដ្ឋាភិបាលក្នុងការបង្កើតនូវអង្គភាពបរិវត្តកម្មគ្រប់ក្រសួងស្ថា ប័ន ដើម្បីដើរតួនាទីជាសេនាធិការបច្ចេកទេសរបស់ក្រសួងស្ថាប័នជួយដល់ការរៀបចំផែនការបរិវត្តកម្មឌីជីថលរបស់ក្រសួង ការបណ្តុះបណ្តាលឌីជីថលមូលដ្ឋានដល់មន្ត្រី ជួយដល់ការអភិវឌ្ឍនិងប្រតិបត្តិការប្រព័ន្ធឌីជី ថលក្នុងក្រសួងរបស់ខ្លួន ក៏ដូចជាធ្វើទំនាក់ទំនងជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលក្នុងការងារបរិវត្តកម្មឌីជីថល។
     កិច្ចការអាទិភាពទី៣ គឺបច្ចេកវិទ្យា សំដៅលើការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាជួយដល់ការងាររបស់ មន្ត្រីរាជការ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕

Comments

Related posts