មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលប្រាប់ដល់ឱសថការីក្នុងខេត្តស្វាយរៀងត្រូវពង្រឹងការគ្រប់គ្រងឱសថនិងផ្ដល់សេវាទំនុកចិត្តដល់អ្នកជំងឺ

 

វិទ្យជាតិកម្ពុជា៖ លោកវណ្ណ:ស្វាយរៀង

a11-36

a12-36

a13-31

a16-22

a14-31

a15-24

ស្វាយរៀង៖ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានធ្វើការណែនាំនិងផ្ដាំផ្ញើឱសថការីខេត្តស្វាយរៀងត្រូវពង្រឹងការគ្រប់គ្រងឱសថនិងផ្ដល់សេវាទំនុកចិត្តប្រើប្រាស់ឲ្យទទួលបាននូវគុណភាពនិងសុខុមាលភាពពិតប្រាកដ។ការណែនាំនេះបានធ្វើឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តជាផ្លូវការនូវដែនកំណត់វិជ្ជាជីវៈឱសថការី នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី9ខែមីនាឆ្នាំ 2014 កន្លងទៅនេះ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបុត្តា បានលើកឡើងថាឱសថស្ថានទាំងអស់ត្រូវស្គាល់ឈ្មោះឱសថ ទុកដាក់ឱសថឱ្យបានត្រឹមត្រូវ និងញែកឱសថណាខូចគុណភាពប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ទៅដល់អ្នកមកទទួលសេវា។
ទន្ទឹមនេះឱសថការីនៅតាមឱសថស្ថាននីមួយៗត្រូវមានក្រមសីលធម៌វិជ្ជាជីវៈជាឱសថការី ស្លៀកពាក់ឯកសណ្ឋានឱ្យបានសមរម្យជាឱសថការី ជាអ្នកផ្ដល់សេវាជូនអ្នកទទួលសេវា។ជាមួយគ្នានេះ  ឱសថសការីត្រូវបន្តសិក្សាស្រាវជ្រាវរៀនសូត្រ ពីគណៈឱសថការីជាតិនៃក្រសួងសុខាភិបាលស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី 7 ដំណាក់កាលទីមួយដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថជាតិក៏បានជំរុញឱ្យឱសថការីទាំងអស់ត្រូវខិតខំចូលរួម លុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ និងត្រូវបំពេញលក្ខខណ្ឌធ្វើអាជ្ញាបណ្ណស្របតាមការណែនាំរបស់ក្រុមប្រឹក្សាគណៈឱសថជាតិតាមនីតិវិធីច្បាប់៕

Comments

Related posts