សម្ដេចធិបតីថ្លែងថា ការជំរុញប្រសិទ្ធភាពព្យាបាលជំងឺឲ្យកាន់តែទំនើបនៅថ្នាក់មូលដ្ឋានគឺជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

សម្ដេចធិបតីថ្លែងថា ការជំរុញប្រសិទ្ធភាពព្យាបាលជំងឺឲ្យកាន់តែទំនើបនៅថ្នាក់មូលដ្ឋានគឺជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

កណ្ដាល ៖ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ មីនា ២០២៤ ។

អគារមន្ទីរពេទ្យតេជោសែនកោះធំ ជាសមិទ្ធលទ្ធសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ ១១.២ លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ ៦.២ លានដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។photo_2024-03-13_08-05-02

Comments

Related posts