ស.ស.យ.ក បន្ដបោះជំហានទៅមុខយ៉ាងមុះមុតស្វាហាប់ ក្នុងការរួមចំណែកកសាងប្រទេសជាតិ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៣ ៣ ២០២៤
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ស.ស.យ.ក បានបន្ដបោះជំហានទៅមុខយ៉ាងមុះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការរួមចំណែកកសាងប្រទេសជាតិ ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។
photo_2024-03-13_10-10-00 (2)
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នាសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានាពេលនេះ គឺធ្វើឡើងដើម្បីពិនិត្យពិភាក្សា ស្តាប់នូវវឌ្ឍនភាពការងារ បញ្ហា ប្រឈម និងដំណោះស្រាយ ដើម្បីធ្វើការបូកសរុបលទ្ធផលការងារកំណត់អាទិភាព និងទិសដៅសកម្មភាពបន្ត។ មួយវិញទៀតការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

photo_2024-03-13_10-09-58

photo_2024-03-13_10-10-00

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានអនុវត្តតួនាទីស្នូលរបស់ខ្លួនបានយ៉ាងរឹងមាំ ស្របតាមបរិបទនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដែលបានប្រែក្លាយរាល់បញ្ហាប្រឈម និងជាកាលានុវត្តន៍ភាព ដើម្បីចូលរួមយ៉ាងសកម្មក្នុងបញ្ហាសង្គម និងបន្ដចូលរួមជាធ្លង់មួយជ្រោងទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ។

photo_2024-03-13_10-09-59 (2)
ឯកឧត្តម បានបន្តទៀតថា តាមរយៈការបំផុសស្មារតីស្រលាញ់ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា បានជំរុញ និងលើកទឹកចិត្តប្រជាជន ពិសេសយុវជនឱ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយពង្រឹង ពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញទស្សវត្សទី១ ពិសេសការពង្រឹកវិជ្ជាសម្បទា បំនិនសម្បទា ចរិយាសម្បទា ស្មារតីទទួលខុសត្រូវ សកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ។

photo_2024-03-13_10-09-57
ឯកឧត្តម បានបន្ថែមទៀតថា សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្ដបោះជំហានទៅមុខយ៉ាងមុះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ឯករាជ្យ ម្ចាស់ការ និងច្នៃប្រឌិត ដោយបានផ្ដួចផ្ដើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រជាប់ជាប្រចាំដល់យុវជន ឱ្យមានលក្ខណៈសម្បត្តិជាវិជ្ជមាន ជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ប្រកបដោយសក្ដានុពលលើគ្រប់វិស័យ រួមមាន មនុស្សធម៌ វប្បធម៌ សង្គម សិល្បៈ ការងារ និងមុខរបរ ជាមួយវិជ្ជាជីវៈ សីលធម៌ គុណធម៌ មនសិកាស្នេហាជាតិ និងសុទិដ្ឋនិយមខ្ពស់ចំពោះអនាគតរបស់ខ្លួន និងជោគវាសនារបស់ប្រទេសជាតិ។

photo_2024-03-13_10-09-58 (3)

photo_2024-03-13_10-09-59

photo_2024-03-13_10-09-57 (3)

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ប្រព្រឹត្តទៅក្នុងរយៈ១ថ្ងៃកន្លះ នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ជាច្រើនរូប៕

photo_2024-03-13_10-09-56

photo_2024-03-13_10-09-56 (2)

Comments

Related posts