គណៈអភិបាលខេត្តជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន១៤នៅ កម្ពុជា

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ 

IMG_4190-1

IMG_4194

IMG_4193-1

IMG_4192-1

IMG_4185

IMG_4183-1

MC.លោក ពិន ប្រាកដ អភិបាល រងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងនាយករងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន១៤ប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា  ដឹកនាំដោយលោកវរសេនីយ៍ឯក 
កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធាប្រចាំស្ថានទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា   ។
  ក្នុងកិច្ចស្វាគមន៍របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក៏បានបង្ហាញអំពីទាំងភូមិសាស្ត្រ សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ និងវិស័យទេសចរណ៍នៅក្នុងខេត្ត ។ លោកបានបន្តថា សេដ្ឋកិច្ចរបស់ខេត្ត មានសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍ វប្បធម៌ធម្មជាតិ ។  ដោយខេត្តសៀមរាបជាខេត្តសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិ ហើយត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសម្បត្តិមនុស្សជាតិ ។ 
លោក ពិន ប្រាកដ ក៏បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់លើការងារ សន្តិសុខ សុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងគណៈប្រតិភូជាន់ខ្ពស់ ។ ព្រោះខេត្តសៀមរាបជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត និង ជាទីកន្លែងធ្វើកិច្ចប្រជុំកំពូលៗ ថ្នាក់អាស៊ាន ដោយមានថ្នាក់ដឹកនាំប្រទេសកំពូលៗលើពិភពលោកមកចូលរួម និង ដោយមានកិច្ចការពារសន្តិសុខបានយ៉ាងល្អប្រសើរ។ លោកក៏បានបញ្ជាក់ផងដែរ  អំពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកផ្លូវទៅ កាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និង គម្រោងផ្លូវរទេះភ្លើងល្បឿនលឿនខ្នាតតូច ដែលបានកំពុងធ្វើការសិក្សាផ្លូវ ចាប់ពីអាកាសយានដ្ឋានថ្មី ចូលមកក្រុងសៀមរាប  ដើមី្បសាងសង់ក្នុងពេលឆាប់ៗនេះផងដែរ ។ ក្នុងនោះដែរផ្នែកជំនាញខាងសមត្ថកិច្ចនៃស្នងការនគរបាលខេត្ត ក៏បានជម្រាបជូនផងដែរ អំពីករណីផ្ទុះរថយន្តនៅក្នុងតំបន់អង្គរ ក្នុងពេល កន្លងមកនេះ បង្កឡើងដោយកំហុសបច្ចេកទេសរថយន្ត ពុំដូចតាមប្រព័ន្ធបណ្តាញសង្គមដែលបានលើកឡើងនោះឡើយ  ហើយក្រុមសមត្ថកិច្ចជំនាញ ក៏បានកំពុងបន្តធ្វើការស្រាវជ្រាវពីករណីនេះផងដែរ ។
លោកវរសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធាប្រចាំស្ថានទូត នៃព្រះរាជាណាចក្រថៃ ក៏បានបញ្ជាក់អំពីគោលបំណង របស់គណៈប្រតិភូ ដោយបានផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងលើកពីចម្ងាយផ្លូវពីក្រុងសៀមរាបទៅអាកាសយានដ្ឋានអន្តរជាតិថ្មីផងដែរ។ 
លោកវរសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ  ក្នុងនាមតំណាងប្រតិភូអនុព័ន្ធយោធា បានថ្លែង អំណរគុណ ដល់អាជ្ញាធរខេត្ត ដែលបានធ្វើការចែករំលែក នូវបទពិសោធន៍ ក្នុងកិច្ចដឹកនាំការអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនលើកគ្រប់វិស័យនៅក្នុងខេត្ត៕

Comments

Related posts