ឆ្នាំនេះរដ្ឋបាលខេត្តបាត់ដំបងរៀបចំសង្រ្កាន្តរយៈពេល៥ថ្ងៃសម្រាប់បង្កើតការសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

វិទ្យុជាតិកម្ពុជា៖  ដោយ៖ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង
បាត់ដំបង៖ សប្បាយទៀតហើយឆ្នាំនេះ បងប្អូនត្រៀមចូលរួមហើយរឺនៅ! សង្រ្កានបាត់ដំបងឆ្នាំ២០២៤ខាងមុខនេះ  រដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងនឹងរៀបចំកម្មវិធីធំៗ ជាច្រើនសម្រាប់បង្កើតការសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងនាឆ្នាំនេះរហូតដល់រយៈពេល៥ថ្ងៃ។


កម្មវិធីធំៗដែលត្រៀមរៀបចំក្នុងសង្រ្កានបាត់ដំបង២០២៤នេះរួមមានកម្មវិធីសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យ ស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង ។


បន្ថែមពីនោះក៏មានការរៀបចំដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែងខ្នាតធំ ទុរេនយក្ស ណែមយក្ស និងនៅពេលរាត្រីមានការប្រគំតន្ត្រី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌ក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបងផងដែរ។


ព្រឹត្តិការណ៍ដ៏ធំនេះនឹងរៀបចំនៅតាមបណ្តោយវិថី សម្តេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង រយៈពេល៥ថ្ងៃចាប់ពី ថ្ងៃទី១២ ដល់១៦មេសាឆ្នាំ២០២៤។


រដ្ឋបាលខេត្តបាត់ដំបង និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងសង្ឃឹមយ៉ាង មុតមាំថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សាធារណជន ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងនៅក្នុងប្រទេស និងក្រៅប្រទេសនឹងមកចូលរួមទស្សនាកំសាន្តក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៤” ឱ្យបានច្រើនកុះករ អធិកអធម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ៕photo_2024-03-15_13-02-55photo_2024-03-15_13-01-45

photo_2024-03-15_13-01-46 (2)

photo_2024-03-15_13-01-46

photo_2024-03-15_13-01-47 (2)

photo_2024-03-15_13-01-47

photo_2024-03-15_13-01-48 (2)

photo_2024-03-15_13-01-48 (3)

photo_2024-03-15_13-01-48 (4)

photo_2024-03-15_13-01-48

Comments

Related posts