អភិបាលរងខេត្តដឹកនាំក្រុមការងារចុះប្រកាសសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ

កាលពីថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៤ លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានដឹកនាំ ក្រុមការងារ ចុះប្រកាសសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិ ម្រេច ឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ អជ្ញាធរដែនដី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដីស្ថិតនៅ ក្នុងភូមិ/ឃុំ ខាងលើជាច្រើនរូប។

លោក ណុប វុទ្ធី បានអោយ ដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាម៉ី និងការខិតខំផ្ទាល់ ពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញ ត្រូវ យកចិត្តទុកដាក់ខ្លាំងលើការងារដោះស្រាយវិវាទដីធ្លី និងពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឱ្យបានលឿនឆាប់រហ័ស ដើម្បីផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកប ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋចំនួន ១៤៣គ្រួសារ ដែលរស់នៅអាស្រ័យផលលើផ្ទៃដីប្រមាណ ១,០០០ ហិកតា ស្ថិតក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានការយកចិត្តទុក ដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងធ្វើការចុះវាស់វែងដីធ្លីជូនប្រជា ពលរដ្ឋ ដែលរស់នៅក្នុងតំបន់ខាងលើ ដើម្បីចេញប្លង់កម្មសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ ប្រើប្រាស់អាស្រ័យផល។ ដើម្បីអោយការវាស់វែងប្រព្រឹត្តទៅដោយរលូន អាជ្ញាធរខេត្ត បានអំពាវ នាវដល់ប្រជាពល រដ្ឋទាំងអស់ មេត្តាចុះកំណត់ និងដាក់ព្រំ អោយបានច្បាស់លាស់ ជាពិសេស ត្រូវត្រៀមឯកសារ ដែលពាក់ព័ន្ធទៅនឹងការចុះវាស់វែងដីធ្លី ព្រមទាំងធ្វើការផ្សព្វផ្សាយព័ត៌មាន នេះអោយបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់មានក្បាលដី ស្ថិតនៅក្នុង តំបន់ដែលត្រូវវាស់វែង អញ្ជើញមកចូលរួមអោយបានគ្រប់ៗគ្នា និងត្រៀមធ្វើការសហការជា មួយក្រុមការងារ ដើម្បីងាយស្រួលក្នុងការចុះវាស់វែង។ 

បន្ថែមពីនេះសូមអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះយោគយល់អធ្យាស្រ័យរវាង គ្នានិងគ្នា ដែលមានព្រំដីជាប់គ្នាដើម្បី កុំឲ្យមានបញ្ហាក្នុងការ វាស់វែង ពោលព្រំដីមានបញ្ហាគឺ ក្រុម ការងារមិនអាចវាស់វែងជូនបងប្អូនបានឡើយ។ ជាមួយនេះបងប្អូនដែលចូលទន្ទ្រានដីរដ្ឋ ខុសច្បាប់ សូមបងប្អូនបញ្ឈប់សកម្មភាពនេះ ហើយវិលត្រឡប់ទៅលំនៅដ្ឋានដើមរបស់ខ្លួន វិញផងដែរ។photo_2024-03-15_09-31-57photo_2024-03-15_09-32-02photo_2024-03-15_09-32-05photo_2024-03-15_09-32-09

photo_2024-03-15_09-32-10

Comments

Related posts