រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់គ្រប់ផ្នែក ជំនាញពាក់ពន្ធ័របស់ក្រសួងព័ត៌មាន ត្រូវត្រៀមលក្ខណៈផ្សព្វផ្សាយកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ឱ្យបានល្អ និងគ្រប់ទិដ្ឋ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៨ មីនា ២០២៤

a4-239

a3-243

a8-207

a2-236

a5-232

MC៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់គ្រប់ផ្នែក ជំនាញពាក់ពន្ធ័របស់ក្រសួងព័ត៌មាន ត្រូវត្រៀម លក្ខណៈផ្សព្វផ្សាយកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ឱ្យបានល្អ និងគ្រប់ទិដ្ឋភាព។ 
 
 ដើម្បីរៀបចំផែនការ និងសកម្មភាពការងារឱ្យបានរួចរាល់មុនកិច្ចប្រជុំ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃ “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភព លោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា “ ដែលគ្រោងធ្វើ ឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅព្រះរាជា ណាចក្រកម្ពុជា ដោយមានតំណាងបណ្តាប្រទេសជិត២០០ នឹងចូលរួមហើយអញ្ជើញទស្សនាប្រាសាទ អង្គរវត្តរបស់កម្ពុជា។
   កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ និងគ្រប់ផ្នែកពាក់ពន្ធ័របស់ក្រសួងព័ត៌មាន ដើម្បីត្រៀមចូលរួមរៀបចំកិច្ចប្រជុំនាខែវិច្ឆិកា ខាងមុខនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ។
   ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា គឺមានសារៈសំខាន់ ហើយក្រសួងព័ត៌មានទទួលលើកិច្ចការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយ មិនត្រឹមតែក្នុងប្រទេសនោះទេ គឺផ្សាយទៅកាន់ពិភពលោកតែម្តង ឱ្យបានដឹងពីព្រឹត្តិការណ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។ ដូច្នេះ ឯកឧត្តម ស្នើដល់គ្រប់ផ្នែក ជំនាញពាក់ពន្ធ័របស់ក្រសួងព័ត៌មាន ត្រូវត្រៀម លក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានល្អ និងគ្រប់ទិដ្ឋភាព នៃកិច្ចប្រជុំ ។ ជាមួយនេះរៀបចំចុះឈ្មោះ អ្នកសារព័ត៌មាន ទាំងជាតិ និងអន្តរជាតិ កិច្ចសម្រប សម្រួលនានា ដើម្បីបង្កភាពងាយ ស្រួលក្នុងការថត និងយកព័ត៌មាន សម្រាប់ផ្សព្វផ្សាយទៅកាន់អន្តរជាតិ ។ ឯកឧត្តម បានបន្ដថា ព្រឹត្តិការណ៍រៀបចំកិច្ចប្រជុំ អនុសញ្ញាអូតាវ៉ា ក្នុងទឹកដីខេត្តសៀមរាបខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយ ទៀតសម្រាប់ប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនានាជុំវិញពិភពលោក ជាពិសេសអ្នកខេត្តសៀមរាប និងអ្នករកស៊ីផ្នែកវិស័យសេវាកម្មទេសចរណ៍ តែម្តង។ ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប- អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា គឺដោយសារតែកាលពីខែវិច្ឆិកាឆ្នាំ២០២៣កន្លង មកនេះ ប្រទេសកម្ពុជា ត្រូវបានជាប់ឆ្នោតធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា។ អនុសញ្ញាអូតាវ៉ា គឺជាការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្សលោក ហើយមានគោលដៅបញ្ចប់នូវការឈឺចាប់របស់ប្រជាជននៅលើពិភពលោកដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។  អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាមនុស្សធម៌ ដែលមានប្រទេសជា
សមាជិករហូតដល់ ១៦៤ប្រទេស  នៅសល់តែ ៣៣ ប្រទេសទៀតប៉ុណ្ណោះដែលមិនទាន់បានចូលរួម ៕

Comments

Related posts