ក្នុង ខែ កុម្ភៈ អតិរេក សមតុល្យ ពាណិជ្ជកម្ម របស់ ប្រទេស ឥណ្ឌូនេស៊ី បាន ធ្លាក់ ចុះ មក ត្រឹម ០,៨៧ ពាន់ លាន ដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_4821-1

IMG_4819-1

អន្តរជាតិ៖ បើ តាម ស្ថិតិ ឥណ្ឌូនេស៊ី (BPS) បាន ប្រកាសថា  ក្នុង ខែកុម្ភៈ អតិរេកសមតុល្យ ពាណិជ្ជកម្ម របស់ ប្រទេស ឥណ្ឌូនេស៊ី បាន ធ្លាក់ ចុះ មក នៅ ត្រឹម ០,៨៧ ពាន់ លាន ដុល្លារ  ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ លោកស្រី Amalia Widyasanti ប្រធានស្តីទីនៃ BPS បាននិយាយថា តួលេខនេះគឺទាបជាងអតិរេកកាលពីខែមករាដែលមានចំនួន ២,០២ ពាន់លានដុល្លារ និងខែដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ៥,៤៨ ពាន់លានដុល្លារ។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា "នេះគឺជាខែទី ៤៦ ជាប់ៗគ្នានៃអតិរេក ប៉ុន្តែវាទាបជាងបន្តិចបើប្រៀបធៀបទៅនឹងខែមករា"។ ទំនិញមិនមែនប្រេង និងឧស្ម័ន ដូចជាឥន្ធនៈរ៉ែ ខ្លាញ់ ប្រេងបន្លែ និងដែកបានរួមចំណែក ២,៦៣ ពាន់លានដុល្លារ ប៉ុន្តែតួលេខអតិរេកបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែឱនភាពនៃទំនិញប្រេង និងឧស្ម័ន។ ទន្ទឹមនឹងនេះតម្លៃនៃការនាំចេញមានចំនួន ១៩,៣១ ពាន់លានដុល្លារធ្លាក់ចុះ ៨,៣៤ ភាគរយ ហើយតម្លៃនៃការនាំចូលមានចំនួន ១៨,៤៤ ពាន់លានដុល្លារ ដែលធ្លាក់ចុះ ០,២៩ ភាគរយបើធៀបនឹងខែមករា កើនឡើង ១៥,៨៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន៕

Comments

Related posts